(ភ្នំពេញ)៖ Grab ដែលជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរ និងដឹកជញ្ជូនអនឡាញ តាមរយៈទូរស័ព្ទ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ កំពុងដាក់ដំណើរការសាកល្បងសេវាដឹកជញ្ជូនអាហារ GrabFood នៅរាជធានីភ្នំពេញ។ ដំណើរការសាកល្បងនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់ Grab នៅកណ្តាលទីក្រុងភ្នំពេញ នូវសេវាបញ្ជាទិញអាហារពីហាងល្បីៗ ទាំងក្នុងស្រុក និងអន្តរជាតិជាច្រើន ជាង 200 ហាង ដូចជា KFC, The Pizza Company, Habit Burger Grill, Lotteria, Bonchon, Gongcha, Heekcaa, Chatime, Chatramue, Gloria Jean's Coffee, Paris Baguette, Sakana Lab, Pong និង Potato Corner ជាដើម។ ឥឡូវនេះ តម្លៃដឹកជញ្ជូនគឺត្រឹមតែ 100 រៀលតែប៉ុណ្ណោះ ទោះជាចម្ងាយណាក៏ដោយ។

លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Grab ពួកយើងប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវបទពិសោធប្រើប្រាស់ដែលល្អបំផុត ទៅកាន់អ្នកប្រើប្រាស់ និងដៃគូសហការណ៍ រាល់សេវាកម្មទាំងអស់នៅក្នុង ស៊ូភើអេបរបស់យើង។ ដំណើរការសាកល្បងនៃសេវាកម្ម GrabFood នេះ នឹងអនុញ្ញាតឱ្យយើងដកស្រង់និងស្វែងយល់ពីមតិយោបល់សំខាន់ៗ ពីសំណាក់អ្នកប្រើប្រាស់ និងដៃគូរសហការណ៍មួយក្រុមតូច ដើម្បីឱ្យពួកយើងអាចយកមកពង្រឹងគុណភាពសេវាកម្ម មុនពេលពង្រីកតំបន់សេវាកម្មរបស់យើងទៅកាន់តំបន់ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ។ គោលបំណងរបស់យើង គឺផ្សារភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ ហាងល្បីៗជាច្រើនជម្រើស ដែលជាដៃគូរសហការណ៍របស់យើង និងដឹកជញ្ជូនអាហារដែលប្រកបដោយគុណភាពខ្ពស់ លឿន និងប្រកបដោយទំនុកចិត្ត»។

លោក កង សុវណ្ណារ៉ូត ប្រធានគ្រប់គ្រងផ្នែកសេវាកម្ម GrabFood បានបន្ថែមថា៖ «ពួកយើងជឿជាក់ថា GrabFood នឹងលើកកម្ពស់ ឱកាសនៃការស្វែងរកចំណូលបន្ថែមដល់ដៃគូបើកបរ និងដឹកជញ្ជូន ក៏ដូចជាឱកាសក្នុងការពង្រីកអាជីវកម្មសម្រាប់ហាងដែលជាដៃគូផងដែរ។ ពួកយើងប្តេជ្ញាចិត្តក្នុងការ កសាងទីផ្សារដែលរីកដុះដាលល្អមួយ ដើម្បីគាំទ្រដៃគូទាំងអស់ ឱ្យរីកចម្រើនក្នុងសម័យបច្ចេកវិទ្យានេះ»

ចាប់តាំងពីក្រុមហ៊ុន Grab ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជានៅចុងឆ្នាំ២០១៧ មក ក្រុមហ៊ុនបានក្លាយជាតួអង្គដ៏សំខាន់មួយក្នុងទីផ្សារកក់សេវាធ្វើដំណើរ និងដឹកជញ្ជូនអនឡាញ។

Grab ក៏បានរួមចំណែកក្នុងគម្រោងជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងចរាចរណ៍ ព្រមទាំងគាំទ្រគម្រោងចល័តភាពទីក្រុងប្រកបដោយនិរន្តរភាព។ ការពង្រីកសេវាកម្មទៅក្នុងវិស័យដឹកជញ្ជូនអាហារ គឺផ្តោតសំខាន់ទៅលើការផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់អ្នកប្រើប្រាស់ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគាត់ ដោយប្រើប្រាស់បច្ចេកវិទ្យានៅលើកម្មវិធី Grab ជាមួយនឹងបណ្តាញដៃគូដឹកជញ្ជូន។

សេវាកម្ម GrabFood ថ្មីនេះ មាននៅលើកម្មវិធី Grab ដែលមានក្នុងទូរស័ព្ទរបស់អ្នកស្រាប់ ឬ អ្នកអាចដោនឡូតពី http://grb.to/GrabApp នៅលើ Google Play និង App Store។ សម្រាប់ព័ត៌មានបន្ថែមអំពី Grab និង GrabFood សូមចូលទៅកាន់គេហទំព័រ www.grab.com/kh ឬទំព័រហ្វេសប៊ុក www.facebook.com/GrabKH៕