(បរទេស)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានយុត្តិធម៌ (DOJ) បានឱ្យដឹងថា អតីតមេធាវីរបស់ Apple ដែលទទួលបន្ទុកការពារការជួយដូរខាងក្នុងបានសារភាពថា ពិតជាមានកំហុសចំនួន៦ ករណីនៃការក្លែងបន្លំមូលបត្រសម្រាប់ការជួយដូរខាងក្នុងពិតមែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

យ៉ាងណាមិញអ្នកដែលជាប់ពាក់ព័ន្ធនោះមានឈ្មោះថា Gene Levoff ដែលធ្លាប់ជាអតីតលេខាធិការសាជីវកម្ម និងជានាយកច្បាប់សាជីវកម្ម ដែលត្រូវបានចោទប្រកាន់ថា «ជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំសម្ភារៈ ព័ត៌មានមិនត្រូវបានបង្ហាញជាសាធារណៈអំពីលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple ហើយបន្ទាប់មកថែមទាំងបានអនុវត្តន៍ការជួយដូរដែរពាក់ព័ន្ធ និងភាគហ៊ុនរបស់ក្រុមហ៊ុនថែមទៀត»

លើសពីនេះទៅទៀតលោក Levoff បានកេងប្រវ័ញតួនាទីរបស់លោកទៅត្រួតពិនិត្យសេចក្តីព្រាងនៃលទ្ធផលរបស់ក្រុមហ៊ុន Apple ដើម្បីបង្កើតប្រាក់ចំណូលខុសច្បាប់ចំនួន ៦០៤,០០០ដុល្លារ លើការជួយដូរច្រើនជាង ១៤លានដុល្លារចាប់ពីឆ្នាំ២០១១ ដល់ ២០១៦ ដែលវាមានរយៈពេលរហូតដល់ទៅ ៥ឆ្នាំឯណោះ។ ខណៈការចោទប្រកាន់ប្រឆាំងទៅលើអតីតមេធាវីរូបនេះគឺត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៩ ដែលត្រូវប្តឹងដំបូងដោយ SEC ដែលជាបណ្តឹងរដ្ឋប្បវេណី។

តែបើយោងតាម DOJ បានបង្ហាញ ទាក់ទិននឹងករណីនេះដោយត្រូវបានរកឃើញថា លោក Levoff បានក្លែងបន្លំប្រាក់ចំណេញរបស់ក្រុមហ៊ុនប្រហែល ២២៧,០០០ដុល្លារអាមេរិក ចំណែកប្រាក់ដែលក្រុមហ៊ុនបាត់បង់វិញមានប្រហែល ៣៣៧,០០០ដុល្លាររួមទាំងប្រាក់វិនិយោគិននៅក្នុងនោះផងដែរ។

គួរជម្រាបដែរថា ការកាត់ទោសរបស់ Levoff ត្រូវបានកំណត់ពេលនៅថ្ងៃទី១០ ខែវិច្ឆិកា ហើយលោកក៏អាចប្រឈមមុខនឹងការពិន័ជាអតិបរមាដល់ការជាប់ពន្ធធនាគាររហូតដល់ ១២០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣០លានដុល្លារផងដែរ៕