(ឡុងដ៏)៖ ក្លិប Tottenham Hotspur បានព្រមព្រៀងជាមួយក្លិប Everton ក្នុងការទិញយកខ្សែប្រយុទ្ធ Richarlison ដែលគេជឿថាមានតម្លៃប្រមាណ ៧២លានដុល្លារ មានកិច្ចសន្យា ៥ឆ្នាំ ស្ថិតក្នុងលីគអង់គ្លេស Premier League។ នេះបើតាម BBC ចេញផ្សាយនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំសញ្ជាតិប្រេស៊ីល Richarlison បានបង្ហាញខ្លួនយ៉ាងល្អក្នុងរដូវកាលមុន ដោយស៊ុតបាន ១០គ្រាប់នឹងរួចចំណែកជួយក្រុម Everton ឡើងផុតពីការចេញពីលីគ PL រដូវកាលថ្មីនេះ សរុបមករូបគេលេងបាន ១៣៥ប្រកួតជាមួយក្លិបរហ្សមានស្ករគ្រាប់ Everton រកបាន ៤៣គ្រាប់ បន្ទាប់ពីផ្ទេរមកពីក្លិប Watford កាលឆ្នាំ២០១៨ ក្នុងតម្លៃ ៥០លានផោន។
ខណៈក្លិប Spurs យកបានកីឡាករចំណូលថ្មី ៤រូបហើយ មានដូចជាកីឡាករអ្នកចាំទី Fraser Forster, Ivan Perisic នឹង Yves Bissouma ដើម្បីត្រៀមប្រជែងពាន Premier League រដូវកាល ២០២២-២៣៕