(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ធនាគារ ជីប ម៉ុង នឹងមានវត្តមានក្នុងព្រឹត្តិកាណ៍ Realestate.com.kh EXPO 2022 នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។

នៅថ្ងៃពិព័រណ៍នេះ ស្ដង់និងបុគ្គលិករបស់ ធនាគារ ជីប ម៉ុង នឹងស្វាគមន៍អ្នកចូលរួមគ្រប់រូបដើម្បីមកទទួលយកអត្ថប្រយោជន៍ផ្សេងៗពីធនាគារ ជីប ម៉ុង ដែលដូចជាកម្មវិធីប្រម៉ូសិនពិសេស កម្មវិធីកម្សាន្ត និងឱកាសឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិកាណ៍ Realestate.com.kh EXPO 2022 គឺជាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ ១ របស់កម្ពុជា ដោយនាំមកនូវការផ្តល់ជូនពិសេស និងការផ្សព្វផ្សាយជាច្រើនពីភ្នាក់ងារ អ្នកអភិវឌ្ឍន៍, ធនាគារ, ធានារ៉ាប់រង និងសេវាកម្មផ្សេងៗ ជាច្រើនទៀត៕