(ប៉ារីស)៖ លោក Mauricio Pochettino បានសម្រេចឈប់ដឹកនាំក្រុម Paris Saint-Germain ដោយព្រមព្រៀងសំណងក្នុងតម្លៃ ១០លានអឺរ៉ូ បន្ទាប់ពីចូលដឹកនាំក្រុមជើងឯកលីគបារាំង Ligue 1 ចាប់ពីថ្ងៃទី0២ ខែមករា ឆ្នាំ២០២១ មកដល់ថ្ងៃទី0១ ខែកក្កដា ឆ្នាំ២០២២។

លោកបានដឹកនាំក្រុម PSG លេងឈ្នះ ៥៥ប្រកួត ដោយស្មើ ១៥ដង និងចាញ់ ១៤ប្រកួតក្នុងចំណោម ៨៤ប្រកួតគ្រប់កម្មវិធី ដោយបានឈ្នះពានរង្វាន់លីគ Ligue 1 ក្នុងរដូវកាល ២០២១-២២ ហើយមានការឈ្នះពាន Coupe de France និង Trophee des Champions បន្ទាប់ពីចាកចេញពីការដឹកនាំក្លិប Spurs។

គួរបញ្ជាក់ផងថា លោក Pochettino បានក្លាយជាគ្រូបង្វឹកដំបូងនៅក្លិប Espanyol, Southampton, Tottenham Hotspur និងចុងក្រោយក្លិប PSG ដែលសរុបមកលោកដឹកនាំការប្រកួតបានចំនួន ៥៩៨លើក ឈ្នះបាន ២៩០ប្រកួត៕