(លីវើភូល)៖ ក្លិបស្ករគ្រាប់ Everton បានសម្រេចនូវការចុះហត្ថលេខា នាំយកខ្សែការពារ James Tarkowski មកពីក្លិប Burnley ដែលលេងនៅលីគលំដាប់ទី២អង់គ្លេស Championship លើកិច្ចសន្យា៤ឆ្នាំ, នេះបើតាមការប្រកាសពីក្លិប លេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ។

កីឡាករវ័យ២៩ឆ្នាំ ដែលបានផុតកិច្ចសន្យា ជាមួយក្លិបម្ចាស់កីឡដ្ឋាន Turf Moor រូបនេះ បានក្លាយជាកីឡាករទៅដល់ដំបូងគេ របស់ក្លិប Everton នៃពេលបិទរដូកាលនេះ។

ខ្សែការពារកណ្តាលរូបនេះ បានបង្ហាញខ្លួន៣៥ប្រកួត ក្នុងលីគ Premier League សម្រាប់ក្លិប Burnley កាលពីរដូវកាលមុន ខណៈពួកគេត្រូវបានកាត់ចេញ ទៅលេងនៅលីគ Championship បន្ទាប់ពីរយៈពេល៦ឆ្នាំជាប់គ្នា លេងនៅលីគកំពូល។ លោកបានលេង២១៩ប្រកួត ក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិប បន្ទាប់ពីបានចុះកិច្ចសន្យា ក្រោយចាកចេញពីក្លិប Brentford កាលពីឆ្នាំ២០១៦។

សូមជម្រាបថា Everton បានបញ្ចប់នៅចំណាត់ថ្នាក់ទី១៦ កាលពីរដូវកាលមុន ស្ថិតក្រោមការដឹកនាំរបស់លោក Frank Lampard, ស្ទើរតែត្រូវបានកាត់ចេញពី Premier League៕