(ភ្នំពេញ)៖ ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាឆ្នាំ២០២២ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន ក្រោយខកខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ពិព័រណ៍អចលនទ្រព្យឆ្នាំ២០២២ ត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលព្រីមៀ សែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ។

ជាមួយនិងការដាក់ស្ទង់តាំងបង្ហាញ មកពីបណ្តាក្រុមហ៊ុនអចលនទ្រព្យជាច្រើន ចូលរួមនៅក្នុងការតាំពិព័រណ៍អចលនទ្រព្យ ក្នុងនោះសម្ភារបរិក្ខារ សំរាប់បំពាក់អោយដំណើរការក្នុងវិស័យនេះ ក៏បានចូលរួមផងដែរ។ ជាក់ស្តែងក្រុមហ៊ុន Wewatch ដែលជាទូរទស្សន៍ Cloud-native TV ដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់តាំងបង្ហាញជូនដល់អតិថិជន ក្នុងឱកាសនេះផងដែរ។

តំណាងក្រុមហ៊ុនទូរទស្សន៍ We Watch បានបង្ហាញឲ្យដឹងពីការដាក់ស្ទង់បង្ហាញរបស់ខ្លួនថា ទូរទស្សន៍ We Watch បានផ្តល់មាតិកាជាច្រើន ហើយអាចធ្វើការ customize ទៅតាមតម្រូវការរបស់អតិថិជនដែរ។ We watch មានប៉ុស្តិ៍ទូរទស្សន៍ផ្សាយផ្ទាល់ជាង 100+ ប៉ុស្តិ៍ ដែលគ្របដណ្តប់៖

*ប៉ុស្តិ៍អន្តរជាតិល្បីៗអំពីព័ត៌មាន និងកម្មវិធីកម្សាន្ត
*ប៉ុស្តិ៍អាស៊ីពេញនិយមពីប្រទេសចិន ជប៉ុន កូរ៉េ
*ប៉ុស្តិ៍ក្នុងស្រុកពេញនិយម៖ Fresh News , PTN, …
*ភាពយន្ត និងរឿងភាគទូរទស្សន៍ដែលឈ្នះរង្វាន់រាប់ពាន់រឿងពីអឺរ៉ុបដល់អាស៊ី យើងមាន Khmer+ VOD ពិសេសនៃរឿងភាគ PTN ដែលពេញនិយមបំផុត។
*ហ្គេមផ្តាច់មុខជាង 180+
*ការផ្សាយបន្តផ្ទាល់កីឡា e-Sports ជាដើម
*ផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីគាំទ្រដល់អាជីវកម្មអន្តរជាតិ និងក្នុងស្រុក។

លោកស្រីបានបន្តថា WeWatch បានបណ្តាក់ទុនប្រហែលជាង៣ឆ្នាំ លើការកសាងវេទិកាទូរទស្សន៍ឈានមុខគេ ប៉ុស្តិ៍ទូរទស្សន៍ស្របច្បាប់ ភាពយន្ត កម្មវិធីទូរទស្សន៍ដៃ និងហ្គេមអេឡិចត្រូនិក ការអភិវឌ្ឍន៍ និងកែសម្រួលកម្មវិធីតាមតម្រូវការអតិថិជនក្នុងស្រុក ដោយផ្អែកតាមបទពិសោធន៍ខាងវិស័យទូរទស្សន៍ជាង៨ឆ្នាំ នៅលើទីផ្សារកម្ពុជា។

ក្នុងរយៈពេលត្រឹមតែ ៦ខែតែប៉ុណ្ណោះ WeWatch បានកសាងគ្រឹះដ៏រឹងមាំលើទីផ្សារលំនៅដ្ឋាន និងបដិសណ្ឋារកិច្ច រួមមានដូចជាសណ្ឋាគារ និងច្រើនផ្សេងទៀត។ ក្នុងពេលជាមួយគ្នានេះផងដែរ អតិថិជនជាច្រើននៅតាមបុរី និងខុនដូក៏បានចាប់ផ្តើមស្គាល់ពី WeWatch ផងដែរ។

គូរបញ្ជាក់ថា ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាឆ្នាំ២០២២ គឺជាពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលភ្នាក់ងារអចលនវត្ថុ អ្នកអភិវឌ្ឍន៍ ធនាគារ និងអ្នកផ្តល់សេវាធានារ៉ាប់រងបានមករួមគ្នា ដើម្បីផ្តល់ជូននូវការផ្តល់ជូន និងការបញ្ចុះតម្លៃពិសេសជាច្រើននៅកន្លែងតែមួយ៕