(ភ្នំពេញ)៖ អន្តោប្រវេសន៍ គឺជាចលនារបស់ប្រជាជនអន្តរជាតិពីប្រទេសកំណើតទៅកាន់ប្រទេសទី២ ឬអាចបន្តពីប្រទេសទី២ទៅកាន់ប្រទេសទី៣ ដើម្បីចូលទៅរស់នៅ គេចពីសង្គ្រាម ស្វែងរកការងារ បន្តការសិក្សា ជួបជុំគ្រួសារដែលនៅឯបរទេសនោះជាដើម។ ប្រទេសខ្លះលើកទឹកចិត្តឱ្យប្រជាជនដទៃធ្វើអន្តោប្រវេសន៍ដោយស្របច្បាប់ចូលទៅរស់នៅក្នុងប្រទេសខ្លួន ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស បារាំង។ល។

ខាងក្រោមនេះជាប្រទេសទាំង១០ដែលទទួលជនអន្តោប្រវេសន៍ចូលទៅរស់នៅច្រើនជាងគេ គិតត្រឹមឆ្នាំ២០២០៖

១០. ព្រះរាជាណាចក្រអេស្ប៉ាញ (Kingdom of Spain) ទទួលជនអន្តោប្រវេសន៍ចំនួន៦,៨៤២,២០២នាក់ នៅឆ្នាំ២០២០។

៩. ប្រទេសអូស្ត្រាលី (Commonwealth of Australia) ទទួលជនអន្តោប្រវេសន៍ចំនួន៧,៦៨៥,៨៦០នាក់ នៅឆ្នាំ២០២០។

៨. ប្រទេសកាណាដា (Canada) ទទួលជនអន្តោប្រវេសន៍ចំនួន៨,០៤៩,៣២៣នាក់ នៅឆ្នាំ២០២០។

៧. សាធារណរដ្ឋបារាំង (French Republic) ទទួលជនអន្តោប្រវេសន៍ចំនួន៨,៥២៤,៨៧៦នាក់ នៅឆ្នាំ២០២០។

៦. សហភាពអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ទទួលជនអន្តោប្រវេសន៍ចំនួន៨,៧១៦,៣៣២នាក់ នៅឆ្នាំ២០២០។

៥. ចក្រភពអង់គ្លេស (United Kingdom of Great Britain and Northern Ireland) បានទទួលជនអន្តោប្រវេសន៍ចំនួន៩,៣៥៩,៥៨៧នាក់ នៅឆ្នាំ២០២០។

៤. សហព័ន្ធរុស្ស៉ី (Russian Federation) ទទួលជនអន្តោប្រវេសន៍ចំនួន១១,៦៣៦,៩១១នាក់ នៅឆ្នាំ២០២០។

៣. ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត (Kingdom of Saudi Arabia) ទទួលជនអន្តោប្រវេសន៍ចំនួន១៣,៤៥៤,៩៤២នាក់ នៅឆ្នាំ២០២០។

២. សហព័ន្ធអាល្លឺម៉ង់ (Federal Republic of Germany) ទទួលជនអន្តោប្រវេសន៍ចំនួន១៥,៧៦២,៤៥៧នាក់ នៅឆ្នាំ២០២០។

១. សហរដ្ឋអាមេរិក (USA) ទទួលជនអន្តោប្រវេសន៍ចំនួន៥០,៦៣២,៨៣៦នាក់ នៅឆ្នាំ២០២០។

គួរជម្រាបថា ជនអន្តរជាតិប្រវេសន៍ទាំងនេះ ភាគច្រើនបានចាកចេញពីប្រទេសមួយចំនួននៅតំបន់អាស៉ី ដូចជា ឥណ្ឌា ចិន ស៉ីរី បង់ក្លាដេស ប៉ាគីស្ថាន ហ្វីលីពីន អាហ្វហ្កានីស្ថានជាដើម៕

ប្រភព៖ អង្គការសហប្រជាជាតិ និងគេហទំព័រ World Population Review