(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានភាពជោគជ័យដ៏អស្ចារ្យ សំរាប់គំរោងទី១ នៃបុរីខេមរភូមិ ឥឡូវនេះក្រុមហ៊ុន ម៉ូណាចឈី លេនដ៍ អេន អីនវេសមិន (Monarchy land & Investment) ដែលជាអ្នកអភិវឌ្ឍន៍ និងស្ថាបនិកបុរីខេមរភូមិ បានចាប់ផ្តើមសម្ពោធ បើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការ នូវគំរោងទី២ របស់ខ្លួន នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ជាមួយនឹងការផ្តល់ជូននូវរង្វាន់ធំ រថយន្ត Mazda ចំនួន២គ្រឿង ជូនអតិថិជនដែលបានគាំទ្រ។ ពិធីនេះមានវត្តមានចូលរួម ពីសំណាក់ លោកបណ្ឌិត សោម វឌ្ឍនៈ ស្ថាបនិក នៃបុរីខេមរភូមិ និងមានការចូលរួម ពីសំណាក់អតិថិជនចាស់ និងអតិថិជនថ្មី ជាច្រើនទៀត។

បុរីខេមរភូមិគំរោងទី២នេះ មានទីតាំងនៅផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រ នៃតំបន់ដ៏មានសក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដែលចម្ងាយត្រឹមតែ ៧០០ម៉ែត្រ ពីផ្លូវជាតិលេខ២ (ខាងឆ្វេងដៃ បើមកពីព្រែកហូរ និងខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ)។

លោកស្រី សុខ បូរី តំណាងផ្នែកលក់ បុរីខេមរភូមិ បានឲ្យដឹងថា គំរោងទី២ របស់បុរីខេមរភូមិ ដែលបានសម្ពោធ បើកការដ្ឋានសាងសង់ និងបើកលក់ ជាផ្លូវការនាពេលនេះ សាងសង់នៅលើផ្ទៃដី ជិត២ហិចតា ហើយចំពោះសំណង់វិញ ត្រូវបានចែកចេញ ជា៣ប្រភេទផ្ទះ ក្នុងនោះមាន ប្រភេទផ្ទះល្វែងបែបអាជីវកម្ម (Shophouse), ប្រភេទផ្ទះវីឡាកូនកាត់ (link Villa) និង ប្រភេទផ្ទះវីឡាទោល (Single Villa) ហើយសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង់ ១៨ខែ ដោយចាប់ពីខែកក្កដា ឆ្នាំ២០២២ តទៅ។

នៅក្នុងឱកាសនោះដែរ លោកស្រី សុខបុរី ក៏បានថ្លែងអំណរគុណដល់អតិថិជនចាស់ និងក៏ដូចជាអតិថិជនថ្មី ដែលបានគាំទ្រ និងជឿជាក់មកលើ បុរីខេមរភូមិ។ ជាក់ស្តែងគំរោងទី១ គឺលក់ដាច់អស់៩៥% ហើយសង្ឈឹមថា គំរោងទី២នេះ នឹងទទួលលបានភាពជោគជ័យ និងមានការគាំទ្រ និង មានទំនុកចិត្ត ពីអតិថិជនកាន់តែច្រើនបន្ថែមទៀត។

សូមជំរាបថា លក្ខណៈពិសេស នៃគម្រោង គឺបែបទំនើបកម្ម ស៉ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អរស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព មានទីតាំងជាមួយភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយ៍ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល (បានន័យថា ចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអ៉ីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ, ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ។

លោក សោម វឌ្ឍនៈ ស្ថាបនិក បុរី ខេមរភូមិ បានថ្លែងថា ការណ៍ដែលលោក ជ្រើសរើសតំបន់ប៉ែកខាងត្បូង រាជធានីភ្នំពេញ ដើម្បីអភិវឌ្ឃន៍សំណង់លំនៅដ្ឋាន បុរីខេមរភូមិ ទាំងគំរោងទី១ ដែលទទួលបានជោគជ័យ ស្ទើ១០០% និងគំរោងទី២ ដែលបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការនាថ្ងៃនេះ គឺស្របតាម ទស្សន:របស់លោកតា វណ្ណ ម៉ូលីវណ្ណ កំពូលស្ថាបត្យករកម្ពុជា ដែលបានផ្ដាំថា ការអភិវឌ្ឍត្រូវតែបែរទៅទិសខាងត្បូង នៃរាជធានីភ្នំពេញ។

លោកបានបន្តថា «គម្រោង១បានបើកលក់កាលពីឆ្នាំមុន គឺចំពេលដែលកម្ពុជា កំពុងមានការឆ្លងរាលដាល នៃកូវីដ ១៩ខ្លាំង និងមានការបិទខ្ទប់តំបន់មួយចំនួននៅភ្នំពេញផងដែរ។ ប៉ុន្តែ វាមិនមែនជា ឧបសគ្គ ដល់ការអភិវឌ្ឍ របស់យើងនោះទេ ដោយក្នុងពេលដែលយើងបើកលក់ និងបើកការដ្ឋានសាងសង់ មានប្រជាពលរដ្ឋ ជាច្រើន បានមកសួរនាំព័ត៌មាន និងទិញផ្ទះពីក្រុមហ៊ុន របស់យើង ដោយគិតមកដល់ ពេលនេះ បុរីខេមរភូមិ លក់ បានជាង ៩០ភាគរយហើយ ទើបយើងបន្ត បើកលក់ គម្រោងទី២ និង បន្តការអភិវឌ្ឍ ទាំងគម្រោងទី១ និងទី២ ដើម្បីឱ្យបញ្ចប់តាមផែនការ និងប្រគល់ផ្ទះជូនអតិថិជន»

បើតាមការបញ្ជាក់ របស់លោកស្រី សុខ បូរី បានបន្ថែមថា សំរាប់សំណង់លំនៅដ្ឋាន នៅក្នុងបុរីខេមរភូមិ គំរោងទី២នេះ ត្រូវបានរចនានិងសាងសង់ឡើង តាមបែបស៉ីវិល័យស្របទៅតាមតម្រូវការ និងដែលមានទំហំខុសៗគ្នាសំរាប់អតិថិជន ក្នុងនោះ៖

* ទី១ ប្រភេទផ្ទះល្វែង បែបអាជីវកម្ម (Shophouse) មានទំហំដី ៤.២ម៉ែត្រ គុណ២៥ម៉ែត្រ និងមានទំហំផ្ទះ៤.២ម៉ែត្រ គុណ១៤.៥ម៉ែត្រ មាន៤បន្ទប់គេង និងបន្ទប់ទឹក៥ នៅសល់ដីក្រោយផ្ទះ 2,5m និងសល់ដីមុខផ្ទះ6m លក់ក្នុងតំលៃ ចាប់ពី 85,800$ ទ្បើងទៅ។

* ទី២ ប្រភេទផ្ទះវីឡាកូនកាត់ (Link Villa )មានទំហំដី៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៥ម៉ែត្រ គុណ១០ម៉ែត្រ, មាន៤បន្ទប់គេង, និងបន្ទប់ទឹក៥, មានបន្ទប់ទទួលភ្ញៀវ១, ផ្ទះបាយ១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងសល់ដីក្រោយផ្ទះ៤ម៉ែត្រ មានតំលៃ 79,800$។

* និងទី៣ ជាប្រភេទវីទ្បាទោល (Single Villa)មានទំហំដី ១០ម៉ែត្រ គុណ ២០ម៉ែត្រ, មានទំហំផ្ទះ៧ម៉ែត្រ គុណ១២ម៉ែត្រ មានចំនួន ៦បន្ទប់គេង និងមាន បន្ទប់ទឹក៧ មានបន្ទប់ទទួលភ្ញៀវ១, ផ្ទះបាយ១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងក្រោយផ្ទះ៤ម៉ែត្រ មានតំលៃ 138,888$។

តំលៃលំនៅដ្ឋានទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាង បើប្រៀបធៀប នឹងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគំរោង បុរីខេមរភូមិនេះ និងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយ:ពេល២ឆ្នាំ។

បើតាមលោកស្រី សុខបុរី អ្វីដែលកាន់តែពិសេស សំរាប់គំរោងទី២ នៃបុរីខេមរភូមិនេះ អតិថិជន ដែលបានកក់ ឬបង់តាមដំណាក់កាល ឬបងផ្តាច់ មិនថាអតិថិជនចាស់ ឬអតិថិជនថ្មីនោះទេ នឹងទទួលបានឱកាសឈ្នះរង្វាន់ធំ រថយន្ត Mazda ចំនួន២គ្រឿង និងរង្វាន់បន្ទាប់បន្សំជាច្រើនទៀត ចាប់រយៈការចាប់ឆ្នោត៕