(បរទេស)៖ បើទោះជាមិនសូវមានសន្ទុះអ្នកប្រើប្រាស់ដូចកម្មវិធីផ្សេងៗក្ដី ក៏កម្មវិធី WhatsApp នៅតែបន្តធ្វើការ Update និងដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីៗជានិច្ច ជាក់ស្តែងនៅពេលនេះ មានព័ត៌មានលេចឮមកថា អ្នកប្រើប្រាស់ iOS នឹងទទួលបាននូវមុខងារថ្មីចំនួនពីរបន្ថែមទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា WhatsApp នឹងបន្ថែមមុខងារថ្មីចំនួនពីរគឺលាក់ last seen និង online status សម្រាប់អ្នកប្រើប្រាស់ iOS ទាំងអស់។

មុខងារថ្មីនេះគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការលាក់ last seen និង online status បានគ្រប់មនុស្ស មិនថាបាន Save នៅក្នុង Contact ឬអត់នោះទេ។

ប្រភពពី WABetaInfo បានបន្ថែមឲ្យដឹងទៀតថា ក្រុម Developer របស់ WhatsApp កំពុងធ្វើការលើមុខងារ Edit Button ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ថែមមួយម្រិតទៀត។

ពាក់ព័ន្ធនឹងមុខងារទាំងនេះ ត្រូវបានប្រភពមួយចំនួនបង្ហើបឲ្យដឹងថា WhatsApp បាននិងកំពុងធ្វើការដាក់ឲ្យប្រើសាកល្បង ប៉ុន្តែមិនប្រាកដថានឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅពេលណាននោះទេ៕