(រ៉ាបាត)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2023 ត្រូវបានពន្យារពេល ១ឆ្នាំលើកទៅលេងនៅឆ្នាំ២០២៤ ដោយសារមានភ្លៀងធ្លាក់ខ្លាំងពេកនៅប្រទេសកូដឌីវ័រ។

លោក Patrice Motsepe បានថ្លែងប្រាប់ BBC កាលពីថ្ងៃអាទិត្យម្សិលមិញថា តាមកម្មវិធី Africa Cup of Nations នាឆ្នាំនេះ នឹងប្រារព្ធធ្វើនៅចន្លោះខែមិថុនាដល់ខែកក្កដា តែដោយសារប្រទេសម្ចាស់ផ្ទះកូដឌីវ័រជារដូវមានភ្លៀងធ្លាក់ច្រើន ដែលមិនអាចធ្វើការប្រកួតបាន ក៏សម្រេចពន្យារពេលតែម្តងទៅ។

លោកថា «យើងមិនអាចរៀបចំកម្មវិធីទាំងមានហានិភ័យបានទេ។ មួយវិញទៀតបើលើកពេលទៅចុងឆ្នាំ វាជាន់ទៅនឹង World Cup 2022 នៅប្រទេសកាតានៅចន្លោះខែវិច្ឆិកាដល់ខែធ្នូទៀត»

ចំណែកឯកាលបរិច្ឆេទថ្មីពុំទាន់ត្រូវបានលោក Motsepe ប្រាប់ឲ្យដឹងនៅឡើយទេ គ្រាដែលសេណេហ្គាល់ជាជើងឯក នៅពេលយកឈ្នះគូប្រជែងអេហ្ស៊ីប ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីខែកុមុភៈ ឆ្នាំ២០២២ កន្លងទៅ៕