(ក្រុងឡុងដ៍)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ចាប់ផ្តើមធ្វើការវែកមុខជនរើសអើងជាតិសាសន៍នៅលើបង្ហាញ សង្គម Online នានា ដែលជាផ្នែកមួយនៃការរៀបចំព្រឹត្តិការណ៍នារីជើងឯកអឺរ៉ុប Women’s Euro 2022 នៅប្រទេសអង់គ្លេសនាសប្តាហ៍នេះ។
UEFA បានបញ្ជាក់ថា «សកម្មភាពរើសអើងជាតិសាសន៍ត្រូវបានឃ្លាំមើល ក្នុងករណីមានការ Comments ពូជសាសន៍ នៅលើ Online កើតមានឡើងចាប់ពីពេលនេះតទៅ»។
កាលពីខែមុន កីឡាករអង់គ្លេសមានដូចជា Marcus Rasford, Jadon Sancho និង Bukayo Saka នៅតែបន្តទទួលរងនូវការរើសអើងជាតិនៅតាមបណ្តាញសង្គមដដែល ក្រោយពេលពួកគេបរាជ័យក្នុងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីចាញ់អ៉ីតាលីកាលពី Euro 2020។
ដើម្បីជាការឆ្លើយតប UEFA បានប្រកាសពីការធ្វើដោយផ្ទាល់ជាមួយបណ្តាញសង្គមធំៗមានដូចជា Twitter, Facebook និង TikTok ក្នុងការចាប់ខ្លួនជន Comments រើសអើងជាតិសាសន៍នៅលើបណ្តាញសង្គមទាំងនេះ។
គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប Women’s Euro 2022 វគ្គ ១៦ក្រុម នឹងចាប់ផ្តើមពីសប្តាហ៍នេះ គ្រាដែលម្ចាស់ផ្ទះស្រ្តីអង់គ្លេសត្រូវប៉ះគូប្រជែងស្រ្តីអូទ្រីស នារាត្រីថ្ងៃពុធក្នុងកីឡដ្ឋាន Old Trafford ដែលជាទឹកដីរបស់ក្លិបអាជីព Manchester United សម្រាប់ពូល A៕