(បរទេស)៖ ចាប់តាំងពីបញ្ចប់រឿងក្តីជាមួយអតីតភរិយាមក បច្ចុប្បន្នអ្នកគាំទ្រសង្កេតឃើញថា តារាប្រុស Johnny Depp កំពុងតែផ្តោតយ៉ាងសំខាន់ ទៅលើអាជីពសិល្បៈរបស់ខ្លួន ហើយថែមទាំងមានសកម្មភាពជាបន្តបន្ទាប់ច្រើនជាងមុន នៅលើបណ្តាញសង្គម Instagram។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International the News នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

ជាការកត់សម្គាល់ ចាប់តាំងពីរឿងក្តីបានបញ្ចប់ គេឃើញថាតារារូបនេះ បានបញ្ចេញបទចម្រៀងថ្មីៗរហូតដល់ទៅពីរបទ។ បន្ថែមពីនេះ លោកក៏បានក្លាយជាមនុស្សម្នាក់ មានភាពសកម្មយ៉ាងខ្លាំងនៅលើ Instagram ផងដែរ ខណៈចំនួន Follower គឺបន្តកើនឡើងយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ មនុស្សជាង ២.៨លាននាក់បាន Reacted ចំពោះការបង្ហោះ Instagram ចុងក្រោយរបស់ Johnny Depp ដែលលោកបានចែករំលែកទម្រង់ Stolkhome កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ជាមួយគ្នានេះ តារាម៉ូដែលជនជាតិអង់គ្លេស Naomi Campbell ហាក់មានភាពលេចធ្លោក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលបាន Reated រូបរបស់តារាប្រុស Johnny Depp និងបានផ្ញើសេចក្តីស្រឡាញ់ទៅកាន់តារាហូលីវូដរូបនេះថែមទៀត។ Campbell បានបន្សល់ទុក emojis បេះដូងបីនៅក្នុង Comment Instagram របស់ Depp ដែលធ្វើឲ្យអ្នកតាមដានមានការចាប់អារម្មណ៍ជាខ្លាំង។

គួរជម្រាបថា តារាហូលូវីដ Johnny Depp ត្រូវបានគេមើលឃើញថា ប្រជាប្រិយភាពរបស់លោកក្នុងវិស័យសិល្បៈ គឺនៅតែទទួលការគាំទ្រខ្លាំង បើទោះបីជាមានរឿងក្តីឡើងតុលាការ ជាមួយអតីតភិរយា ធ្វើឲ្យផ្អើលអស់អ្នកលេងបណ្តាញសង្គមក៏ដោយ៕