(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀវលីគ ឆ្នាំ២០២២ មានគូខ្លាំងប៉ះខ្លាំងទៀតហើយ គឺរវាងក្រុមណាហ្គា ប៉ះវិសាខា ដែលទើបនឹងត្រឡប់មកពីប្រកួត AFC CUP រួចរាល់។

គូទាំងពីរនេះនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ ទី០៥ ខែកក្កដាស្កែកនេះ នាទឹកដីនៃកីឡដ្ឋាន ព្រីសន៍ វេលាម៉ោង ១៨៖៣០នាទីល្ងាច។

ណាហ្គា កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន ១៤ពិន្ទុក្រោយឆ្លងកាត់ ៨ប្រកួតមកនេះ ឈ្នះ៤ ស្មើ២ និងចាញ់២។ ចំណែកឯវិសាខាវិញក្រោយពីឆ្លងកាត់៧ប្រកួតមកនេះ ឈ្នះ៣ ស្មើ១ និងចាញ់៣ បានឈរនៅចំណាត់ថ្នាក់លេខ៥ មាន១០ពិន្ទុ កាលពីជើងទី១ នៅថ្ងៃសៅរ៍ ទី១២ ខែមីនាកន្លងទៅ ណាហ្គាបានឈ្នះវិសាខា ១ទល់០។

សួមបញ្ជាក់ថា ក្រៅពីជំនួបរវាងណាហ្គា និងក្រុមវិសាខា ក៏មាន ១ប្រកួតទៀតគូពិសេសរវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ត្រូវជួបភ្នំពេញក្រោន នៅជើងទី២ ស្អែកនេះផងដែរ៕