(ឡុងដ៏)៖ ក្លិប Arsenal បានព្រមព្រៀងជាមួយក្លិបរួមលីគ Manchester City ទិញបានខ្សែប្រយុទ្ធ Gabriel Jesus ក្នុងតម្លៃ ៤៥លានផោនដែលស្ថិតក្នុងកិច្ចសន្យារយៈពេលវែងនឹងពាក់អាវលេខ ៩ សម្រាប់ការបន្តស្នាក់នៅក្នុងលីគអង់គ្លេស Premier League ក្រោយចំណាយពេល ៥ឆ្នាំកន្លះជាមួយក្លិបមេឃខៀវ។
គូ្របង្វឹកក្លិប Arsenal លោក Arteta បានបង្ហាញអារម្មណ៍ថា«ពិតជាសប្បាយចិត្តណាស់ចំពោះការមកដល់របស់ Jesus ក្លិបពិតជាដធ្វើការបានល្អក្នុងការជ្រើសរើសកីឡាករដែលមានកម្រិតខ្ពស់បែបនេះ» ខណៈដែល Jesus ជាកីឡាករទី២ ដែលត្រូវបានក្លិបកាំភ្លើងធំ ទិញបានមានកីឡាករខ្សែបម្រើ Fabio Vieira អ្នកចាំទី Matt Turner នឹងខ្សែប្រយុទ្ធ Marquinho។
រំលឹកផងថា ក្នុងរយៈពេលរួមរស់ជាមួយក្លិប Man City កីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៥ឆ្នាំ Gabriel Jesus បានរួមចំណែកជួយក្លិបឈ្នះពានលីគ Premier League ៤រដូវកាល, FA Cup, EFL Cup ៣លើក, FA Community Shield ២លើក នឹងរងជើងពាន UEFA Champions League 2020-21ក៏ជាកីឡាករលេងបាន ២៣៦ប្រកួតរកបាន ៩៥គ្រាប់៕