(ឡុងដ៏)៖ ក្លិបជើងឯក Manchester City ទិញបានខ្សែបម្រើ Kalvin Phillips ផ្ទេរមកពីក្លិប Leeds United ក្នុងតម្លៃ ៤៥លានផោននៃកិច្ចសន្យារយៈពេល ៦ឆ្នាំដែលស្ថិតក្នុងលីគអង់គ្លេស Premier League ខណៈរូបគេក៏ក្លាយជាកីឡាករទី៣ របស់ក្លិបមេឃខៀវដែលបានចុះកិច្ចព្រមព្រៀងផ្លូវក្នុងរដូវក្តៅនេះ។
ស្ថិតក្នុងការដឹកនាំរបស់លោក Pep Guardiola កីឡាករ Kalvin Phillips បានក្លាយជាសមាជិកថ្មីទី៣ បន្ទាប់ការមកដល់របស់ខ្សែប្រយុទ្ធ Erling Haaland ដែលទិញក្នុងតម្លៃ ៥១.២លានផោនផ្ទេរមកពីក្លិប Borussia Dortmund និងកីឡាករ Stefan Ortega Moreno។
រំលឹកផងថា បរុសវ័យ ២៦ឆ្នាំសញ្ជាតិអង់គ្លេស Kalvin Phillips បានចូលលេងជាក្លិប Leeds United ចំនួន ២៣៤ប្រកួតរកបាន ១៤គ្រាប់បន្ទាប់ពីចំណាយពេល ៨រដូវកាល ហើយក្លិប Man City ជាក្លិបទី២ របស់គេដែលទទួលបានអាវលេខ៤ ដ្បិតនៅសល់កិច្ចសន្យា ២ឆ្នាំទៀតជាមួយ Leeds United ផងដែរ៕