(មេនឆេស្ទើ)៖ ក្រុមហ៊ុនដែលជាម្ចាស់ក្លិបបាល់ទាត់ Manchester City បានទិញយកភាគហ៊ុនធំនៅក្លិប Palermo ដែលលេងនៅលីគលំដាប់ទី២ របស់អ៉ីតាលី Serie B ដោយបានធ្វើឲ្យក្លិបមួយនេះ ក្លាយជាក្លិបទី១០ ហើយដែលជាប់ទំនាក់ទំនងជាមួយនឹងក្លិបម្ចាស់ពានរង្វាន់ជើងឯកលីគកំពូលអង់គ្លេស Premier League។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

Palmero ធ្លាប់លេងនៅលីគកំពូលអ៉ីតាលី Serie A ក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ មកដែរ។

ក្រុមហ៊ុន City Football Group បច្ចុប្បន្នជាម្ចាស់ក្លិបបាល់ទាត់ចំនួន ១១ក្លិប។

ក្លិបផ្សេងទៀតរួមមាន New York City, Melbourne City, Yokohama F Marinos, Montevideo City Torque, Girona, Sichuan Jiuniu, Mumbai City, Lommel SK និងក្លិប Troyes៕