(បរទេស)៖ ទីបំផុតមុខងារ Twitter Blue ចាប់ផ្តើមអនុញ្ញាតឱ្យ Subscribers ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android អាចប្តូរ Navigation Bar នៅលើ App បានតាមបំណង។ ខណៈដែលមុខងារនេះពីមុនមកអាចប្រើបានតែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែការបង្ហាញថ្មីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដករូបតំណាង Spaces ចេញពីកណ្តាល Navigation Barបាន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

Twitter បានចាប់ផ្តើមសាកល្បងដាក់ឱ្យប្រើប្រាស់ Space Tap ជាលើកដំបូងនៅលើប្រព័ន្ធប្រតិបត្តិការ iOS កាលពីឆ្នាំមុន ហើយបានបង្ហាញខ្លួននៅលើប្រព័ន្ធប្រតិបត្តិការ Android នៅក្នុងខែឧសភាឆ្នាំនេះ ប៉ុន្តែការដាក់ឱ្យដំណើរការនេះហាក់ដូចមិនទទួលបានលទ្ធផលល្អសោះដែលធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនហាក់ដូចអាក់អន់ចិត្តក៏ដោយសារតែមុខងារ Blue ត្រូវបានដាក់ឱ្យប្រើក្នុងការបង់ប្រាក់ (Subscribe) ជាមួយតម្លៃ ២.៩៩ដុល្លារក្នុងមួយខែ។

ដោយឡែកជាមួយនឹង Custom Navigation ថ្មីនេះនឹងអនុញ្ញាឱ្យអ្នកប្រើប្រាស់អាចបង្ហាញ Tabs ចំនួនពីរក្នុងពេលតែមួយ ឬរក្សាទាំងប្រាំដែលត្រូវបានបង្ហាញជាមួយលំនាំដើម ដោយវាមានលក្ខណៈងាយស្រួល ប្រសិនបើអ្នកប្រើប្រាស់មិនចង់ឱ្យវាលោត Notification នៅលើ Spaces Tab ម្តងៗអ្នកអាចបិទវាបានផងដែរ។

តែយ៉ាងណាមិញមុខងារ Blue មិនអាចបិទគ្រប់មុខងារដែលរំខាន App នោះទេ។ ដូចដែល Twitter បានប្រកាសកាលពីសប្តាហ៍មុនអ៊ីចឹង ថាវានឹងចាប់ផ្តើមរួមបញ្ចូលព័ត៌មានបន្ថែមទៀតនៅក្នុង Banner តែមួយ ដែលនឹងបង្ហាញពី Active Space នៅលើ Timeline របស់អ្នកប្រើប្រាស់។ ដោយឡែក Twitters នៅមិនទាន់កំណត់ច្បាស់ដើម្បីបិទ Benner នេះទាំងស្រុងឡើយ (neither for free or Blue subscribers) ខណៈដែលវានឹងបង្ហាញថាអ្នកណាជាអ្នកបង្ហោះ Space និងអ្នកណាជាអ្នក Shares Tweet នៅក្នុង Space ក៏ដូចជាប្រធានបទដែលពាក់ព័ន្ធនេះ៕