(ភ្នំពេញ)៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ដនៃកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះផងដែរ ឧបករណ៍និស្សន្ទ (ជួញដូររូបិយបណ្ណអន្តរជាតិ មាស ប្រេង…) ដោយវិស័យមួយនេះ កំពុងតែដើរតួរយ៉ាងសំខាន់ ក្នុងការជួយជំរុញចរន្តសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែប្រសើរ មានភាពស៊ីវិល័យ សំបូរបែបដូចនៅតាមបណ្តាប្រទេសផ្សេងៗលើពិភពលោក។

ឧបករណ៍និស្សន្ទ គឺជាផ្នែកមួយនៃវិស័យមូលបត្រ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់និយ័តករមូលបត្រកម្ពុជា ដែលមានអគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាននិយ័តករមូលបត្រកម្ពុជា និងលោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នាពេលបច្ចុប្បន្ន។ ជាក់ស្តែងប្រទេសកម្ពុជា ក៏មានក្រុមហ៊ុនជាច្រើនទាំងបរទេស និងក្នុងស្រុក បានដំណើរបោះទុនវិនិយោគ និងផ្តល់ឱកាសដល់សាធារណៈជនធ្វើការជួញដូរ ដើម្បីបង្កើនប្រាក់ចំណេញ ក្នុងបរិបទប្រគួតប្រជែងនៃទីផ្សាររៀងៗខ្លួន។

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅអគារ Vattanac នៃសណ្ឋាគារ Rosewood ក្រុមហ៊ុន ជី ខេ អេហ្វ អិកស៍ (ខេមបូឌា) បានរៀបចំធ្វើបទបង្ហាញក្រោមប្រធានបទ (ឱកាសបង្កើនប្រាក់ចំណេញ និងការគ្រប់គ្រងដើមទុនឲ្យមានសុវត្ថិភាព) ដែលមានអតិថិជនចូលរួមយ៉ាងច្រើនកុះករ។

លោក វ៉ែន ស៊ីដា នាយកក្រុមហ៊ុនជី ខេ អេហ្វ អិកស៍ (ខេមបូឌា) បានថ្លែងថា «រាល់ការនិយោគ ឬធុរកិច្ច តែងតែមានហានិភ័យ ដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្នកម្រិតខ្ពស់ សិក្សាឲ្យបានច្បាស់លាស់ជាមុនសិន»

ជាពិសេសលោកនាយក បានបង្ហាញរូបមន្តគ្រប់គ្រងដើមទុន ឲ្យមានសុវត្ថិភាពបំផុត ក្នុងវិស័យជួញដូររូបិយបណ្ណអន្តរជាតិ តាមរយៈការប្រើប្រាស់គណនី CMA នៅតាម CSA នៃធនាគារ នីមួយៗ ឲ្យស្របតាមតម្រូវការ នៃបទបញ្ញត្តិនៃនិយ័តករមូលបត្រកម្ពុជា។ លោកបញ្ជាក់បន្ថែមថា «រកស៊ី ខាត-ចំណញជារឿងធម្មតា សំខាន់រឿងការទុកដើមទុននៅកន្លែងណា កុំឲ្យគេយកបាន»

ក្រុមហ៊ុន ជី ខេ អេហ្វ អិកស៍ គឺជាក្រុមហ៊ុនស្របច្បាប់លំដាប់អន្តរជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស មានសាខាជុំវិញពិភពលោក១៨ប្រទេស និងមាន២៨ការិយាល័យ មានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងទីផ្សារហិរញ្ញវត្ថុ ដែលផ្តល់សេវាកម្ម ជួញដូរ មាស ប្រេង រូបិយប័ណ្ណអន្តរជាតិ មកដល់ពេលនេះ ក្រុមហ៊ុនមានអតិថិជនសរុបជាង១លាននាក់ និងមានប្រតិបត្តិការ១.៥ទ្រីលានដុល្លារ ព្រមទាំងបានកាន់ កាប់ទ្រព្យសម្បត្តិជាង៣០០លានដុល្លារ ។

លោក វ៉ែន ស៊ីដា បានគូសបញ្ជាក់ថា ក្រុមហ៊ុន ជី ខេ អេហ្វ អិកស៍ ក៏ជាបុត្រសម្ព័ន្ធរបស់ ជី ខេ គ្រុម (GKG) ដែលមានធនាគារ២ គ្រឹះដ្ឋានមីក្រូហិរញ្ញវត្ថុ៣ និងមានក្រុមហ៊ុនឈ្មួញជើងសារ៨ ព្រមទាំងមានឧស្សាហ៍កម្មហិរញ្ញវត្ថុជាច្រើនទៀត នៅក្នុងដៃផងដែរ៕