(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង នឹងចូលរួមពិព័រណ៍ការងារលើកទី៣ រៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច។

ក្នុងនាមជាអ្នកឧបត្ថម្ភធំ ជីប ម៉ុង គ្រោងនឹងរៀបចំស្តង់បង្ហាញ ដើម្បីផ្សព្វផ្សាយពីឱកាសការងារជាច្រើន។ ពិព័រណ៍ការងារឆ្នាំនេះធ្វើឡើង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីក្រុមហ៊ុន ជីប ម៉ុង និងពាណិជ្ជកម្មមួយចំនួនទៀតរបស់ ជីប ម៉ុង រួមមាន ជីប ម៉ុង រីថែល ធនាគារ ជីប ម៉ុង ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ និងខ្មែរ ប៊ែវើរីជីស។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ជីប ម៉ុង និងនាយកផ្នែកលក់នៃ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ ដែលមានបណ្តុំធនធានជាច្រើនដូចជាធនធានមនុស្ស និងបច្ចេកវិទ្យាដែលអាចជួយឱ្យអ្នកចូលរួមជាមួយ ជីប ម៉ុង អាចរីកចម្រើនជាមួយគ្នា។

ក្រុមហ៊ុន ជីប ម៉ុង តែងតែខិតខំបង្កើតឱកាស ដើម្បីឱ្យយុវជនចូលរួមជាមួយ ស្របពេលជាមួយគ្នានេះធនធានមនុស្ស ជាចំណុចខ្លាំង និងសំខាន់ដែលរួមចំណែកធ្វើឱ្យក្រុមហ៊ុន និងសង្គមជាតិទទួលបានការរីកចម្រើន។

គួរបញ្ជាក់ថា ក្រៅពីឱកាសទទួលបានការងារនៅក្រុមហ៊ុន ជីប ម៉ុង អ្នកចូលរួមពិព័រណ៍ទាំងឡាយនឹងមានឱកាសទទួលបាននូវរង្វាន់ តាមរយៈការលេងល្បែងកម្សាន្តក្នុងកម្មវីធី។

កុំខកខានឱ្យសោះណា៎! សិស្ស និស្សិត ឬសាធារណជន កុំភ្លេចចូលរួមក្នុងកម្មវិធីនេះ និងកុំឱ្យឱកាសដ៏កម្ររកបានកន្លងផុតទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://web.facebook.com/events/370040115221163