(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិ បានឈានចូលមកដល់ដោយមាន ១២ក្រុមត្រូវប្រកួតនៅថ្ងៃពុធ និងព្រហស្បតិ៍ ទី0៦-0៧ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ។

ការប្រកួតនៅថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ នោះរួមមាន៖

១៖ ព្រៃវែងអេហ្វសុី Vs កំពត អេហ្វសុី
២៖ កោះកុង អេហ្វសុី Vs ក្លិបបាល់ទាត់ ឫទ្ធីសែន
៣៖ ISI ដង្កោសែនជ័យ Vs ខេត្តឧត្តរមានជ័យ។

សម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២ វិញរួមមាន៖

១៖ ក្លិបបាល់ទាត់ណិតស្តិប Vs ក្លិបបាល់ទាត់សៀមរាប
២៖ ខេត្តបន្ទាយមានជ័យ Vs សូលទីឡូអង្គរ។

ចំណែកឯការប្រកួតមួយគូទៀតនៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ វិញគឺជាការជួបគ្នារវាងអាសុីអឺរ៉ុបយូរណាយធីតប៉ះ ភ្នំពេញហ្កាឡាក់សុី។

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិស្អែកនេះ ក្រុមម្ចាស់ផ្ទះ កោះកុងអេហ្វសុី ត្រូវបើកទ្វារស្វាគមន៍ ក្រុមបាល់ទាត់ឫទ្ធីសែន នៅក្នុងទឹកដី មន្ទី អ.យ.ក ខេត្តកោះកុង នាថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥៖៣០នាទីរសៀល៕