(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung Electronics ដែលជាបុត្រសម្ព័ន្ធរបស់ Samsung កំពុងបោះជំហានកាន់តែខ្លាំងក្នុងការវិនិយោគនៅក្នុងប្រទេសម៉ិកស៊ិក ដែលត្រូវបានគេមើលឃើញថាជាមហិច្ឆតាដ៏ធំបំផុតមួយក្នុងទំហំទឹកប្រាក់ដ៏ច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

តាមរយៈរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Eberard បាននិយាយនៅថ្ងៃចន្ទថា ក្រុមហ៊ុន Samsung Electronics នឹងវិនិយោគប្រាក់ ៥០០លានដុល្លារអាមេរិក នៅក្នុងប្រទេសម៉ិកស៊ិក ក្នុងគោលបំណងបង្កើនការផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្តោតសំខាន់ក្នុងប្រទេសម៉ិកស៊ិកតែម្តង។

ខណៈដែលលោករដ្ឋមន្ត្រី Ebrard ក៏បានបង្ហាញឱ្យដឹងនៅលើ Twitter របស់លោកដែរថា ការវិនិយោគនេះនឹងមានទីតាំងស្ថិតនៅភាគខាងជើងនៃទីក្រុង Tijuana និង Queretaro ដែលស្ថិតនៅចំកណ្តាលបេះដូងនៃប្រទេសម៉ិកស៊ិក។ ខណៈដែលការវិនិយោគនេះគឺស្ថិតនៅក្រោមការពិភាក្សារវាងលោករដ្ឋមន្ត្រី Ebrard និង សហនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics គឺលោក Han Jong-Hee៕