(ភ្នំពេញ)៖ ឥឡូវនេះ អតិថិជនអាចបើកគណនីធនាគារ វីង ដោយខ្លួនឯងតាមប្រព័ន្ធឌីជីថល និងមិនចាំបាច់ទៅសាខាផ្ទាល់ មិនថាពេលណា ឬនៅកន្លែងណានោះទេ អតិថិជនអាចសន្សំសំចៃពេលវេលា និងមានភាពងាយស្រួលខ្ពស់ក្នុងការបើកគណនីតាមប្រព័ន្ធឌីជីថល ដោយផ្តល់លទ្ធភាពក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុជាច្រើនដែលមាននៅលើកម្មវិធីវីងប៊ែងអេប។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីង បានថ្លែងថា មុខងារថ្មីរបស់កម្មវិធីវីងប៊ែងអេបនេះអនុញ្ញាតឲ្យអតិថិជនបើកគណនីបានភ្លាមៗ និងមិនតម្រូវឲ្យបំពេញឯកសារលើក្រដាសនោះទេ អ្វីដែលអតិថិជនត្រូវធ្វើ គឺគ្រាន់តែស្កេនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលនៅមានសុពលភាព ហើយព័ត៌មានលម្អិតរបស់អតិថិជននឹងត្រូវបានបំពេញដោយស្វ័យប្រវត្តិ។

បន្ទាប់មកអតិថិជន អាច ធ្វើប្រតិបត្តិការសេវាកម្ម ហិរញ្ញវត្ថុ ណាមួយ ដែលមាន នៅលើ កម្មវិធីវីងប៊ែងអេប និងសូម្បីតែ ធ្វើសំណើសុំ កម្ចី រហ័ស ក្នុងករណីចាំបាច់ក៏បានដែរ។

ដើម្បីបើកគណនីធនាគារ វីង អតិថិជនអាចទាញយកកម្មវិធីវីងប៊ែងអេបពី App Store ឬ Google Play Store និងធ្វើតាមការណែនាំនៅក្នុងកម្មវិធី។

នៅពេលដែលអតិថិជនបានបញ្ចប់ដំណើរការបើកគណនីដ៏សាមញ្ញនេះ ពួកគេអាចប្រើប្រាស់សេវាកម្មជាច្រើនដែលមាននៅលើកម្មវិធីវីងប៊ែងអេបដែលរួមមាន៖ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ការទូទាត់វិក្កយបត្រដោយមានភាពងាយស្រួលបំផុត ការទិញទំនិញអនឡាញ ការបញ្ចូលលុយទូរស័ព្ទ និងការដាក់ប្រាក់បញ្ញើដើម្បីទទួលបានអត្រាការប្រាក់ដ៏គួរឲ្យទាក់ទាញជាដើម។

ធនាគារ វីង ក៏កំពុងផ្តល់ប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលបើកគណនីសន្សំចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អតិថិជនមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន រួមមាន៖ ម៉ូតូ Honda Dream សរុបចំនួន ១៣២ គ្រឿង រថយន្ត Ford Wildtrak ចំនួន៦គ្រឿង និងរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។

ដើម្បីមានឱកាសចូលរួមប្រូម៉ូសិននេះ អតិថិជនទាំងអស់ត្រូវបើកគណនី ហើយដាក់ប្រាក់ ៥០០ដុល្លារ សម្រាប់ឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ប្រចាំថ្ងៃ ៥០០០ ដុល្លារសម្រាប់ឱកាសឈ្នះរង្វាន់រថយន្ត Ford Wildtrak ប្រចាំខែ និង ៥០០០០ដុល្លារ សម្រាប់ឱកាសឈ្នះរង្វាន់រថយន្ត Lexus LX600 SUV ដ៏ប្រណិតដែលជារង្វាន់ធំជាងគេ៕