(ភ្នំពេញ)៖ បុរី ភ្នំពេញថ្មី គម្រោង «រ៉េឌានផាក ឬ Radiant Park» ដែលជាគម្រោងទី១៤ មានទីតាំងស្ថិតលើផ្លូវក្រវាត់ក្រុងទី២ (ម្ដុំទួលពង្រ) ស្ថិតនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលេចចេញជារូបរាងហើយ ក្រោយបើកគម្រោងសាងសង់ជិត១ឆ្នាំ ដោយគិតមកទល់ពេលនេះ សម្រេចការសាងសង់បានប្រមាណ ៣០% ខណៈលក់អស់រហូតដល់ ៥៥% ក្នុងចំណោមផ្ទះអាជីវកម្ម (Shop House) និងផ្ទះវីឡាសរុប២៩៦ផ្ទះ ដែលសាងសង់លើផ្ទៃដី ៧ហិចតា។

ដោយសារគម្រោង Radiant Park មានទីតាំងល្អ ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ អាចប្រកបអាជីវកម្មបាន ជាតំបន់ដ៏មានសក្ដានុពល មានផ្លូវខ្វាត់ខ្វែង ដែលអាចតភ្ជាប់ ទៅកាន់ផ្លូវជាតិលេខ២ លេខ៣ និងជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំង មានគម្រោងធំៗជាច្រើន ដូចជាគម្រោងផ្សារទំនើបអ៊ីអនម៉ល៣ ជាដើម ទើបធ្វើឲ្យគម្រោងមួយនេះ ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ។

អ្វីដែលពិសេសរាល់គម្រោងរបស់បុរីភ្នំពេញថ្មី ក្រុមហ៊ុនតែងផ្ដោតសំខាន់លើ គុណភាពសំណង់, សោភ័ណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធ ។ មិនតែប៉ុណ្ណោះគម្រោង Radiant Park ក៏មានរៀបចំនូវសួនច្បារ និងក្លិបហាត់ប្រាណដ៏ស្រស់ស្អាត ហើយជាគម្រោងដំបូងដែលក្រុមហ៊ុនបានសាងសង់គ្រប់ផ្លូវក្នុងបុរី ដោយអ៊ុតកៅស៊ូ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើការដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មទៀតផង។

សូមបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ ដែលទិញលំនៅឋានក្នុងគម្រោង Radiant Park នឹងទទួលបានការបញ្ចុះតម្លៃពី ៥,០០០ដុល្លារ រហូតដល់៣% ។ ចំពោះព័ត៌មាន លម្អិតអាចអញ្ជើញទៅទស្សនានៅគម្រោងផ្ទាល់ ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 012933666, 012719559, 012260123, 012210123 និង 092410123 ៕