(ភ្នំពេញ)៖ បុរី វិមានសំណាង នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារហ្វីលីព ភីអិលស៊ី សម្រាប់ការបោះពុម្ភផ្សាយភ្លាមៗ ការសហការគ្នាដើម្បីបង្កើតលទ្ធភាព ហិរញ្ញវត្ថុសម្រាប់ម្ចាស់គេហដ្ឋាន ដើម្បីធ្វើជាម្ចាស់វីឡាប្រណីតនៅភាគខាងជើង នៃរាជធានីភ្នំពេញ។

ធនាគារ ហ្វីលីព ភីអិលស៊ី ជាធនាគារពាណិជ្ជតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានភាគទុនិកជាជនជាតិសិង្ហបុរី ដែលទទួលបានសិទ្ធិផ្តាច់មុខលើគម្រោង លំនៅដ្ឋានបែបប្រណីត។ បុរី វិមានសំណាង បានសហការជាមួយគ្នាដើម្បីផ្តល់លទ្ធភាពហិរញ្ញវត្ថុ សម្រាប់ម្ចាស់ផ្ទះ ដែលមានចំណាប់អារម្មណ៍ ក្នុងការធ្វើជាម្ចាស់ នាពេលអនាគត នៅភាគខាងជើងនៃរាជធានីភ្នំពេញ។

ស្ថិតនៅក្នុងសង្កាត់ដែលមានការរីកចម្រើនដ៏សំខាន់មួយនេះ តំបន់នេះត្រូវបានគេកំណត់ និងបែងចែកសម្រាប់ការផ្តល់សេវាកម្ម បរិក្ខារ និងការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ។ ផ្ទះវីឡាលំដាប់ខ្ពស់ដែលស្ថិតនៅលើផ្ទៃដីទំហំ២៤ហិចតា ជាសហគមន៍រស់នៅមួយដែលផ្តល់អំណោយ ផលដល់ការសម្រាកលំហែកាយ ជាមួយនឹងដើម ឈើតម្រង់ជួរតាមដងផ្លូវធំទូលាយ ប្រឡាយទឹកធម្មជាតិ កន្លែងដើរ និងទីធ្លាឧទ្យានធម្មជាតិ និងគ្រឿងបរិក្ខារផ្ដាច់មុខផ្សេងទៀត។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានឱ្យដឹងថា ភាពជាដៃគូនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការផ្តល់ជូនអតិថិជន នូវកម្ចីទិញផ្ទះតម្លៃ សមរម្យជាមួយនឹងការផ្តល់ហិរញ្ញប្បទានរហូតដល់ ៨០% ដោយមានរយៈពេលកម្ចីរហូតដល់២៥ឆ្នាំ និងសេវារត់ការឯកសារត្រឹមតែ០.៥%។

លោកបណ្ឌិត គីម ហ៊ាង នាយកប្រតិបត្តិនៃ បុរី វិមានសំណាង បានឱ្យដឹងដែរថា ការសហការជាមួយ ធនាគារ ហ្វីលីព គឺដើម្បីបន្ថែមភាពរីករាយដល់អតិថិជន ជាមួយនឹងលក្ខខណ្ឌហិរញ្ញវត្ថុដ៏អស្ចារ្យសម្រាប់គម្រោង។ បុរី វិមានសំណាង ជាសហគមន៍ដ៏សំខាន់មួយ ហើយមានអ្នកវិនិយោគដែលមាន ទេពកោសល្យជាច្រើន កំពុងស្វែងរកការតាំងទីលំនៅនៅទីនេះ។ បុរី វិមានសំណាង ទន្ទឹងរង់ចាំការផ្តល់ជូនដល់អ្នករស់ នៅក្នុងបុរី វិមានសំណាង នូវការអភិវឌ្ឍន៍ដ៏លេចធ្លោ និងផ្តាច់មុខផងដែរ។

សូមបញ្ជាក់ដែរថា ធនាគារ ហ្វីលីព ភីអិលស៊ី ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ និងផលិតផលជាច្រើនប្រភេទដែលបម្រើដល់អតិថិជនសាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងលក់រាយ។ ធនាគារ គឺជាសមាជិករបស់ PhillipCapital Group ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ និងជាធនាគារតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានភាគទុនិកជនជាតិសិង្ហបុរី ហើយមានសាខាច្រើនជាង៧០នៅទូទាំងប្រទេស។

បុរី វិមានសំណាង គឺជាការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យលំដាប់ខ្ពស់ដំបូងគេ ដែលនាំមកនូវតុល្យភាពនៃធម្មជាតិ និងលំដាប់ថ្នាក់ ដោយផ្តោតលើឧត្តមភាព ដល់ឧស្សាហកម្មអចលនទ្រព្យ។ គម្រោងនីមួយៗត្រូវបានជ្រើសរើសជាមួយនឹងបទពិសោធន៍នៅក្នុងឧស្សាហកម្មអចលនទ្រព្យ តាំងពីឆ្នាំ២០០៧មក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទ៖ (+855) 10 96 2000 ៕