(ភ្នំពេញ)៖ ក្រុមហ៊ុន GC Realty នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូរវាងជាមួយនឹងក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច ក្នុងកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ ដែលកម្មវិធីមួយរបស់សមាគមមូលនិធិគ្រួសារខ្មែរ។

នៅក្នុងកម្មវិធីដ៏ពិសេសនេះ គឺមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ លោក នូវ សុខភាព និងជាតំណាងអោយក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអឹម២អេច និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។

យោងតាមប្រសាសន៍របស់លោក នូវ សុខភាព បានឲ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការពិភាក្សា និងត្រួតពិនិត្យយ៉ាងលម្អិត រាជរដ្ឋាភិបាលប្រទេសសកម្ពុជា បានយល់ថានេះជាពេលវេលាដ៏សក្តិសមបំផុត ក្នុងការអនុវត្តន៍ជំហានដំបូងនៃច្បាប់អន្តោប្រវេសន៍ថ្មី។ ក្រសួងមហាផ្ទៃបានសម្រេចប្រកាសគាំទ្រ សមាគមមូលនិធិគ្រួសារខ្មែរ បង្កើតនូវកម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ដែលជាកម្មវិធីតែមួយគត់ដែលអនុញ្ញាត ឲ្យអ្នកវិនិយោគបរទេសចូលជាសមាជិករបស់កម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» អាចទទួលបានកញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ។ កម្មវិធីទាំងមូល បានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមមានការលុបបំបាត់ក្រុមហ៊ុនអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត និងចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ ព្រមទាំងជម្រុញការវិនិយោគបរទេសមកកាន់ ប្រទេសកម្ពុជា។

លោក កាំង នីន ដែលជានាយក និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីស៊ី រៀលធី បានមានប្រសាសន៏ថា កម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ និងជួយដល់អ្នកដែលចូលជាសមាជិកក្នុងការដាក់ពាក្យ ស្នើរសុំលិខិតឆ្លងដែនកម្ពុជា បន្ទាប់ ពីទទួលបានទិដ្ឋាការ រយៈពេល៥ឆ្នាំ ហើយយើងក៏ជួយសមាជិក រៀបចំចុះឈ្មោះក្រុមហ៊ុន បង្កើតគណនីធនាគារ និងសេវ៉ាកម្មវិនិយោគ VIP ផ្សេងៗជាច្រើនទៀត ពេលដែលពួកគាត់ចូលមកប្រកបអាជីវកម្ម ឬវិនិយោគនៅប្រទេសកម្ពុជា។

ក្រុមហ៊ុន GC Realty យើងមិនត្រឹមតែជាអ្នកប្រឹក្សាផ្នែកអចលនទ្រព្យ តែយើងក៏មានអ្នកជំនាញទទួលប្រឹក្សានៅ ការវិនិយោគផ្សេងៗ នៅប្រទេសកម្ពុជា ដែលកន្លងមកយើងបានទទួលប្រឹក្សាជាមួយអ្នកវិនិយោគក្រៅប្រទេស ពួកគាត់គឺពេញចិត្ត នូវគោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា និងមានជំនឿចិត្ត ក្នុងការវិនិយោគ និងប្រកបអាជីវកម្ម ដោយសុវត្ថិភាពនៅប្រទេសកម្ពុជា។ GC Realty បានត្រៀមរួចរាល់ក្នុងការប្រឹក្សា និងស្វាគមន៏ដល់អ្នកដែលមានបំណងចូលជាសមាជិក កម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ។

សូមជម្រាបថា កម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ (CM2H) គឺជាកម្មវិធីសម្រាប់ជនបរទេសដែលមានបំណងចង់ស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងកញ្ចប់ Golden Visa រយៈពេល ១០ឆ្នាំព្រមទាំងអាចស្នើសុំលិខិតឆ្លងដែន ព្រះរាជាណាចក្រកម្ពុជា ក្រោយការទទួលបានទិដ្ឋាការរយៈពេល ៥ឆ្នាំ។

ចំពោះលក្ខខណ្ឌសម្រាប់ជនបរទេសដែលមានបំណង ចូលរួមកម្មវិធីនេះ គឺពួកគាត់ត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅហើយជាពលរដ្ឋនៃប្រទេស ឬតំបន់ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃក្នុងការស្នើសុំទិដ្ឋាការ ហើយនឹងមានដើមទុនវិនិយោគមិនតិចជាង ១០០,០០០ដុល្លារក្នុងប្រទេសកម្ពុជា។

លើសពីនេះសមាជិកនៃ កម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ (CM2H ) នឹងមានអ្វីៗគ្រប់យ៉ាងរួចរាល់សម្រាប់ពួកគាត់ នៅពេលមកដល់ព្រះរាជាណាចក្រកម្ពុជា រួមមានមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅគណនីធនាគារក្នុងស្រុក ការធានារ៉ាប់រងថែទាំសុខភាព ការបើកដំណើរការអាជីវកម្មហើយសំខាន់បំផុតពួកគាត់នឹងទទួលបានប័ណ្ណការងារ ទិដ្ឋាការសិស្ស និងជាពិសេសគម្រោងអចលនទ្រព្យដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល៕