(ជែលសិនខឺហិន)៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិសាម៉ូរៃជប៉ុន Maya Yoshida បានចូលរួមជាមួយក្លិបអាល្លឺម៉ង់ Schalke លើកិច្ចសន្យារយៈពេល ១ឆ្នាំ ក្រោយចាកចេញពីក្លិបអ៉ីតាលី Sampdoria។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Bundesliga ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី៊៧ ខែកក្កដា ឆ្នាំ២០២២។

Yoshida ដែលបាននាំក្រុមសាម៉ូរៃខៀវទៅកាន់វគ្គជម្រុះ World Cup កាលពីដើមឆ្នាំនេះនោះ បានចុះកិច្ចសន្យាជាមួយក្លិបដែលទើបឡើងទៅលេងនៅលីគ Bundesliga ថ្មីនេះ បន្ទាប់ពីចំណាយពេល ២រដូវកាលកន្លះ លេងនៅក្លិប Sampdoria ដែលលេងនៅលីគ Serie A។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ កាលពីពេលមុន ធ្លាប់បានចំណាយពេល៧រដូវកាលកន្លះ លេងនៅលីគកំពូលអង់គ្លេស Premier League ជាមួយក្លិប Southampton និងជាកីឡាករទី៤ ដែលបានជាប់លេងឲ្យក្រុមជម្រើសជាតិជប៉ុនច្រើនជាងគេបំផុត ជាមួយនឹងការបង្ហាញខ្លួនបាន ១១៩ប្រកួត៕