(លីវើភូល)៖ ខ្សែការពារ Joe Gomez បានសម្រេចចិត្តបន្តកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំទៀតជាមួយក្លិប Liverpool រហូតដល់ឆ្នាំ២០២៧ ដែលស្ថិតក្នុងលីគអង់គ្លេស Premier League បន្ទាប់ពីបានផ្ទេរមកពីក្លិប Charlton Athletic កាលឆ្នាំ២០១៥។

ខ្សែការពារវ័យ ២៥ឆ្នាំ Gomez គិតត្រឹមពេលនេះជាបណ្តោះអាសន្នរូបគេបង្ហាញខ្លួនបាន ១៤២ប្រកួតជាមួយ Liverpool ប៉ុន្តែបានជួបបញ្ហារបួសជង្គង់ និងកជើងធ្ងន់ធ្ងរ ដ្បិតធ្លាប់ជាប់ជាកីឡាករជម្រើសជាតិអង់គ្លេស បានចំនួន ១១ប្រកួតចាប់ពីឆ្នាំ២០១៧ ដល់២០២០។

គិតចាប់តាំងពីបានមកចូលរួមជាមូយក្លិប Liverpool រូបគេបានរួមចំណែកឈ្នះពាន Premier League, FA Cup, UEFA Champions League, UEFA Super Cup និងពាន FIFA Club World Cup ខណៈបានបង្ហាញខ្លួន ២១ប្រកួតនៅរដូវកាលមុន៕