(អឺរ៉ុប)៖ ក្លិបបាល់ទាត់លីគហូឡង់ Ajax បានទិញយកខ្សែប្រយុទ្ធ Steven Bergwijn ពីក្លិបអង់គ្លេស Tottenham Hotspur ក្នុងកិច្ចព្រមព្រៀងតម្លៃ ២៦.៤លានផោន ដែលមានរយៈពេល ៥ឆ្នាំ។ នេះបើតាម BBC ចេញផ្សាយនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

Bergwijn ជាខ្សែប្រយុទ្ធអន្តរជាតិហូឡង់វ័យ ២៤ឆ្នាំ ក៏ជាអតីតកីឡាករយុវជនរបស់ក្លិប Ajax នៅអំឡុងឆ្នាំ២០០៩-២០១១ មុនផ្ទេរទៅកាន់ក្លិប PSV ហើយក៏បានចេញទៅកាន់ក្លិប Spurs នៅរដូវកាល២០១៩-២០ ដោយមកដល់ពេលនេះបង្ហាញខ្លួនបាន ៨៣ប្រកួត និងរកបាន ៨គ្រាប់ក្នុងរយៈពេល ៣រដូវកាលគ្រប់កម្មវិធី។

គួររំលឹកផងថា ខ្សែប្រយុទ្ធ Bergwjin ធ្លាប់បានរួមចំណែកជួយ Ajax លើកពានលីគ Eredivisie ៣រដូវកាល ខណៈរយៈពេលលេងជាមួយក្លិប Spurs បានត្រឹមរងជើងឯកពាន EFL Cup 2020-21 ប៉ុណ្ណោះ ដ្បិតនៅក្នុងក្រុមជម្រើសជាតិរូបគេស៊ុតបាន ៦គ្រាប់ក្នុងចំណោម ២២ប្រកួត៕