(ព្រះសីហនុ)៖ អគារដ៏ស្រស់ប្រណិតរបស់ព្រីន ឆ្នេរសមុទ្រមាសបានចាប់ផ្តើម លេចរូបរាងដែលសបញ្ជាក់ពី ស្នាដៃដ៏ជំនាញ របស់វិស្វករ និងជាទស្សនៈថ្មីនៃជីវភាពរស់នៅថ្មី បានប្រារព្ធពីធី ប្រគល់គេហដ្ឋាន ដំណាក់ការដំបូងបាន យ៉ាងជោគជ័យ ដោយបានផ្តល់នូវ គេហដ្ឋានដ៏ល្អប្រណិត និងផ្តល់ភាពចាប់ផ្តើមនៃទំព័រជីវិតថ្មីមួយ ដែលម្ចាស់ផ្ទះទន្ទឹម រងចាំជាយូរណាស់មកហើយ ។

ភាពរុងរឿង និងភាពអស្ចារ្យរបស់ ព្រីន ឆ្នេរសមុទ្រមាសព្រីន ឆ្នេរសមុទ្រមាស ស្ថិតនៅចំនុច ប្រសព្វរវាងចំនុចស្នូលនៃទីក្រុង និងទេសភាពដ៏ស្រស់បំព្រងរបស់ឆ្នេរសមុទ្រ ដែលជាទីតាំងអំណោយផលពីធម្មជាតិ។

គម្រោងនេះមាន ផ្ទៃដីសរុបប្រហែល ២២០,០០០ម៉ែត្រការ៉េ រួមមាន ៣ អគារជាអគារខុនដូស្នាក់នៅ និង១អគារទៀត ជាអាគារការិយាល័យផង និងអគារពាណិជ្ជកម្មផង។ រីឯប៉ែកខាងត្បូងនៃគម្រោងព្រីនឆ្នេរសមុទ្រមាស ប្រមាណ៣០០ម៉ែត្រ ជាឆ្នេរសមុទ្រសុខា អ្វីដែលធ្វើអោយគម្រោងមានភាពអស្ចារ្យខ្លាំងនោះគឺ គម្រោងនេះមាន ផ្សារទំនើប Prince Mall ដែលទីតាំងកំពុងតែពេញនិយមជាង គេនៅខេត្តព្រះសីហនុ។

សក្ដានុពលនៃគម្រោងជាចំនុចដ៏គួរអោយគត់សម្គាល់ ហើយគ្មានក្តីបារម្ភក្នុងការ វិនិយោគការប្រគល់និង ទទួលផ្ទះមិនមែនមានន័យថាចប់នោះទេផ្ទុយទៅវិញវាជាចំនុច ចាប់ផ្តើមនៃជីវិតសុភមង្គល។

ព្រីន ឆ្នេរសមុទ្រមាស បានបង្កើតមជ្ឈមណ្ឌលលក់និងជួល ដើម្បីជួយសម្រួលដល់ម្ចាស់ផ្ទះក្នុងការស្វែងរកអ្នក មានគម្រោងជួលផ្ទះ រឺទិញផ្ទះបន្ត ទាំងនេះគឺជាសេវាកម្មជួយ ដោះស្រាយកង្វល់ និងជួយធានាលើប្រាក់ចំណូលរបស់ម្ចាស់ផ្ទះ ដែលធ្វើអោយម្ចាស់ផ្ទះមានទំនុកចិត្ត ខ្ពស់រហូតមកដល់ បច្ចុប្បន្ននេះ ម្ចាស់ផ្ទះជាង៩០% បានចុះកិច្ច ព្រមព្រៀងជាមួយមជ្ឈមណ្ឌលលក់និង ជួលរបស់យើង។

ក្រៅពីនេះ មជ្ឈមណ្ឌលលក់និងជួល ព្រីនឆ្នេរសមុទ្រមាស មានសេវាកម្មគ្រប់គ្រងអចលនទ្រព្យជំនួសផងដែរ ក្នុងនោះរួមមានសេវាកម្មដេក័រ សេវាកម្មជួសជុល សេវាកម្មអនាម័យ សេវាកម្មត្រួតពិនិត្យសំណង់ផ្សេងៗ សេវាកម្មថែទាំបរិក្ខារក្នុងផ្ទះ។ លើសពីនេះទៅទៀត ខាងក្រុមហ៊ុនផ្តល់ជម្រើសច្រើនទៅលើគ្រឿងសង្ហារិម សម្ភារៈក្នុង ផ្ទះបាយ ដែលធានាតម្លៃស្របតាមតម្លៃទីផ្សារទូទៅ ជាពិសេសគឺគិតដល់ អត្ថប្រយោជន៍អតិថិជនជាធំ។

ព្រីន ឆ្នេរសមុទ្រមាស បានបង្កើត APPមួយមាន ឈ្មោះថា “Huanyu E Home” ដែលអាចផ្តល់ដល់ម្ចាស់ផ្ទះអាចដឹងព័ត៌មានយ៉ាងងាយស្រួល និងរហ័សតាមរយៈប្រព័ន្ធឆ្លាតវៃ ក្នុង “Huanyu E Home” APP។ អតិថិជនដែលមិន ទាន់បាន មកធ្វើឯកសារប្រគល់ផ្ទះបាន គ្រប់ចំនួនប្រញាប់ទំនាក់ទំនងទៅភ្នាក់ងារលក់របស់ ព្រីន ឆ្នេរសមុទ្រមាស៕