(ភ្នំពេញ)៖ ពិធីសម្ពោធដាក់ដំណើរការមជ្ឈមណ្ឌល ថែរក្សាយានយន្ត នីតាអូតូស៊ូបភើឃ្លីន នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ព.ស២៥៦៦ ត្រូវថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ចន្លោះពីស្ពានទី២ទៅស្ពានទី៣ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ពិធីសម្ពោធ មជ្ឈមណ្ឌលថែរក្សាយានយន្ត នីតា អូតូស៊ូបភើឃ្លីន ក្រោមអធិបតិយភាព សម្ដេចសង្ឃនាយករងទី២ ណយ ច្រឹក និងលោក ជំទាវ អ្នកឧកញ៉ា ភាព ហៀក ប្រធានទេសាភិបាល ក្រុមហ៊ុនជីប ម៉ុង គ្រុប បានអញ្ជើញចូលរួមពិធីសូត្រមន្ត នឹងការកាត់ខ្សែបូរសម្ពោធយ៉ាងឱឡារិក។

គួរបញ្ជក់ផងដែរ ជាទីតាំងថែទាំយានយន្តដ៏ធំមួយដែលសមិទ្ធផលថ្មីមួយ លើវិស័យសេវាកម្មថែទាំយានយន្តនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាម កញ្ញា នីតា ម្ចាស់មជ្ឈមណ្ឌលថែរក្សាយានយន្ត នីតា អូតូស៊ូបភើឃ្លីន បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលថែរក្សាយានយន្ត នីតា អូតូស៊ូបភើឃ្លីន មានទីធ្លាធំទូលាយ មានសេវាកម្មជាច្រើនដូចជា៖ លាងរថយន្តដោយម៉ាស៊ីនស្វ័យប្រវត្តិ ដែលជាផលិតផលចុងក្រោយរបស់ប្រទេសអារ៉ាប់រួម លាងរថយន្ត ម៉ូតូ ដោយប្រើដៃជាមួយឧបករណ៍ទំនើបៗ មានសេវាប្ដូរប្រេងម៉ាស៊ីន បោកពូកដោយម៉ាស៊ីនសម្លាប់មេរោគ ប៉ូលារ និងមានលក់សំភារៈថែទាំរថយន្តគ្រប់ប្រភេទ ដែលនាំចូលពីប្រទេសអារ៉ាប់រួម ជាពិសេសមានសប់កង់ ខ្យល់ត្រជាក់ ដោយប្រើម៉ាស៊ីនខ្យល់ ណៃគ្រូដិន បុគ្គលិក មានជំនាញច្បាស់លាស់បានទទួលការហ្វឹកហាត់បានត្រឹមត្រូវ មានបន្ទប់ទទួលភ្ញៀវបំពាក់ដោយម៉ាស៊ីនត្រជាក់ និងបន្ទប់ VIP ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ មជ្ឈមណ្ឌល ថែរក្សារយានយន្ត នីតាអូតូស៊ូបភើឃ្លីន មានហាង LUNA COFFEE & BAKERY និងភីហ្សា ដែលមានរសជាតិឆ្ងាញ់ដែលសហការជាមួយក្រុមហ៊ុន LUNA និងក្រុមហ៊ុនលីបម៉ូតូផងដែរ។

ជាចុងក្រោយ កញ្ញាបានបន្ថែមទៀតថា «សម្រាប់បងប្អូនដែលធ្វើដំណើរលើផ្លូវជាតិលេខ៦A អាចចូលលាងសម្អាតរថយន្តរបស់លោកអ្នក ហើយភ្លួក់រសជាតិឆ្ងុយឆ្ងាញ់របស់ LUNA COFFEE និងថែទាំបរិស្ថានទីក្រុងទាំងអស់គ្នា»

ទីតាំង៖ តាមផ្លូវជាតិលេខ ៦A ចន្លោះពី ស្ពានទី២ ទៅស្ពានទី៣ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង៖ 085 876 976 / 096 854 2222 ។