(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន GC Realty បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូលក់ Master Agency ជាមួយគម្រោង L Tower Loft Condo។

កិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមការចូលរួមពីលោក កាំង នីន នាយក និងដៃគូអាជីវកម្មក្រុមហ៊ុន GC Realty, លោកស្រី ហេង មួយលាង នាយកប្រតិបត្តិនៃក្រុមហ៊ុន L Village Co.,Ltd។

ការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការលក់ និងធ្វើទីផ្សារដល់គម្រោង L Tower Loft Condo ឲ្យកាន់តែមានសក្ដានុពល និងផ្តល់ទំនុកចិត្តដល់អតិថិជន។

លោកស្រី ហេង មួយលាង បានថ្លែងថា គម្រោង L Tower Loft Condo ជាគម្រោងថ្មីទាន់សម័យមាន២ជាន់ក្នុង១យូនីត សាកសមបំផុត សម្រាប់ការរស់នៅតាមបែបសម័យបច្ចុប្បន្ន ព្រមទាំងសំណង់មានគុណភាព តម្លៃសមរម្យ ស្ថិតនៅទីតាំងមានសក្តានុពលខ្ពស់ សាកសមនឹងតម្រូវការអតិថិជនគ្រប់រូប។

លោក កាំង នីន ជានាយក បានលើកឡើងថា ក្រុមហ៊ុន GC Realty ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ និងមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការប្រឹក្សាយោបលផ្នែកទិញលក់អចលនទ្រព្យគ្រប់ប្រភេទ ព្រមទាំងមានភ្នាក់ងារលក់ជាច្រើននាក់ សុទ្ធតែមានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈ ក្នុងវិស័យអចលនទ្រព្យអាចជួយអតិថិជន ក្នុងការជ្រើសរើសគម្រោងអចលនទ្រព្យ តាមតម្រូវការ ពិសេសជួយសម្រួលការទិញ លក់ សម្រាប់ភាគីម្ចាស់គម្រោង និងអតិថិជនដើម្បីផ្ដល់ភាពងាយស្រួល ដល់ភាគីទាំងសងខាង។

លោកបានបន្ដថា ជាងនេះទៅ GC Realty មានអ្នកជំនាញផ្នែកទីផ្សារ ជួយជំរុញការផ្សព្វផ្សាយ ដល់ដៃអតិថិជនយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស៕