(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី បានបើកសម្ពោធផលិតផលថ្មីមួយទៀត COLLA CQ10 NNP ជាប្រភេទវីតាមីន ថែរក្សាស្បែក ក្រោយជោគជ័យខ្លាំង លើការផលិតផលអាហារបំប៉ន សារាយសមុទ្រ NNP និងផលិតផលគ្រឿងសំអាង NNP ជាច្រើនមុខទៀត។
ពិធីបើកសម្ពោធ ផលិតផល COLLA CQ10 NNP ជាផ្លូវការ បានរៀបចំធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅព្រីមៀ សែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងចែកចាយ តំណាងដេប៉ូ យ៉ាងច្រើនកុះករ។
លោកស្រី ទ្រី ដាណា បានឲ្យដឹងថា ការសម្រេចចិត្តដាក់លក់ផលិតផល COLLA CQ10 NNP វីតាមីន ថែរក្សាស្បែក គឺដើម្បីបំពេញតម្រូវការទីផ្សារនៅកម្ពុជា និងដើម្បីតម្រូវការរបស់អតិថិជនផងដែរ។ COLLA CQ10 NNP ជាប្រភេទវីតាមីនថែរក្សាស្បែកឲ្យស្រស់ស្អាត ក្មេងជាងវ័យ បំបាត់ជ្រីវជ្រួះ បន្តឹងស្បែកមុខ ធ្វើឲ្យស្បែកស និងជួយដល់សរសៃរសក់ជាដើម។ ដូចនេះ អតិថិជនមិនថាបុរស ឬស្រ្តី គ្រប់វ័យទាំងអស់អាចប្រើប្រាស់បាន ដើម្បីទទួលបានសម្រស់ស្រស់ស្អាតបែបធម្មជាតិ។
អគ្គនាយិកា ទ្រី ដាណា បានបង្ហាញពីទំនុកចិត្តជាយ៉ាងខ្លាំងលើការបើកលក់ COLLA CQ10 NNP វីតាមីន ថែរក្សាស្បែក លោកស្រីបានបន្ថែមថា ទោះបីមានការប្រកួតប្រជែងគ្នាច្រើនលើផលិតផលមួយនេះ តែលោកស្រី មិនបានព្រួយបារម្ភអ្វីឡើយ ហើយថែមទាំងបង្ហាញភាពជឿជាក់ថា ការដាក់លក់ COLLA CQ10 NNP នឹងទទួលបានការគាំទ្រពីអតិថិជន និងតំណាងចែកចាយរបស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី។ លោកស្រី បានផ្តោតជាសំខាន់លើចំណុច២យ៉ាងរបស់COLLA CQ10 NNP នោះគឺគុណភាព និងតម្លៃ។
សហគ្រិនស្រ្តីរូបនេះ ក៏បានថ្លែងអរគុណដល់អតិថិជន និងមហាទូទាំងដែលតែងស្រឡាញ់គាំទ្រ លោកស្រីតាំងពិដើមរហូតមក បើគ្មានការគាំទ្ររហូតបងប្អូន លោកស្រី ក៏មិនអាចឈរជើងបានរហូតមកដល់ពេលនេះឡើយ។ ក្នុងនាមជាបុគ្គលដែលជោគជាំលើការរកស៊ី លោកស្រី ទ្រី ដាណា ក៏បានចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនដែលនាំឲ្យលោកស្រីក្លាយជាបុគ្គលជោគជ័យ គឺភាពស្មោះត្រង់ ការទទួលខុសត្រូវ និងការតស៊ូព្យាយាមជំនះគ្រប់ឧបសគ្គ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី ដែលមានលោកស្រី ទ្រី ដាណា ជាអគ្គនាយិកា បានឈរជើងលើវិស័យ Online ជាង៣ឆ្នាំមកហើយ លើការលក់ផលិតផលជាច្រើនមុខ រហូតមកដល់ពេលនេះ ក្រុមហ៊ុន ដាណាទ្រី បានដំណើរការប្រេនលក់គ្រឿងសំអាងរបស់ខ្លួនចំនួន៣ ក្នុងនោះ មាន ប្រេន NNP ប្រេន NUNA ប្រេន CTM ហើយថ្មីៗនេះ ពោលគឺមិនដល់១ឆ្នាំផង ក៏បាននាំចូលអាហារបំប៉នសុខភាព សារាយសមុទ្រ NNP ហើយនាពេលនេះ លោកស្រី ក៏បានបើកលក់ផលិតផល COLLA CQ10 NNP វីតាមីន ថែរក្សាស្បែកមួយមុខបន្ថែមទៀតផងដែរ។
ក្រៅពីជំនួញលក់គ្រឿងសំអាង និងអាហារបំប៉នសុខភាព លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ក៏មានហាងលក់ មាស ពេជ្រ ដ៏ធំមួយទៀតកំពុងបើកដំណើរការ និងមានការគាំទ្រខ្លាំងពីអតិថិជន៕