(ឡុងដ៍)៖ ខ្សែបម្រើក្លិបតោខៀវ Chelsea កីឡាករ N'Golo Kante និង Ruben Loftus-Cheek នឹងមិនបង្ហាញខ្លួន នៅក្នុងការប្រកួតមុនរដូវកាលរបស់ក្លិប ទៅកាន់សហរដ្ឋអាមេរិកនោះទេ ដោយសារតែស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

ច្បាប់ចូលទៅកាន់សហរដ្ឋអាមេរិក បានបញ្ជាក់ថា រាល់អ្នកទស្សនកិច្ចទាំងអស់ ដែលមានអាយុលើសពី ១៨ឆ្នាំ លើកលែងតែពលរដ្ឋអាមេរិក និងការលើកលែងដែលមានការកំណត់ផ្សេងទៀតប៉ុណ្ណោះ ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២ដូស ។

វាមិនច្បាស់នោះទេ ថាតើកីឡាករទាំងពីររូបនេះ មិនបានចាក់វ៉ាក់សាំង ឬក៏បានចាក់វ៉ាក់សាំងតែមួយដូសនោះ។

កីឡាករ Loftus-Cheek បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីខែសីហា ឆ្នាំមុន ស្របពេលដែលកីឡាករលំដាប់អន្តរជាតិបារាំង Kante បានលាប់ជំងឺកូវីដ-១៩ មុនការប្រកួតជម្រុះក្នុងពូល Champions League ប៉ះនឹងក្រុម Juventus ក្រោយកើតជំងឺកូវីដ-១៩ ប៉ុន្មានខែមុន។

Chelsea ដែលបានបញ្ចប់នៅចំណាត់ថ្នាក់ទី៣ នៅ Premier League កាលពីរដូវកាលមុននោះ នឹងចាប់ផ្តើមយុទ្ធនាការថ្មីជាមួយនឹងការធ្វើដំណើរទៅជួបក្រុម Everton នៅថ្ងៃទី០៦ ខែសីហាខាងមុខ៕