(ប្រេនហ្វដ)៖ ក្លិបបាល់ទាត់ Brentford បានចុះកិច្ចសន្យានាំយកខ្សែការពាររបស់ក្លិប Bologna កីឡាករ Aaron Hickey ក្នុងតម្លៃ ១៧លានផោន ក្នុងនោះរួមទាំងប្រាក់បន្ថែមផងដែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
កីឡាករវ័យ ២០ឆ្នាំលំដាប់អន្តរជាតិស្កុតឡេនរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ។
Hickey បានផ្លាស់ទៅលេងឲ្យក្លិប Bologna ដែលលេងនៅលីគ Serie A ក្រោយចាកចេញពីក្លិបស្កុតឡេន Heart of Midlothian កាលពីឆ្នាំ២០២០ និងបានបង្ហាញខ្លួន ៣៦ប្រកួតកាលពីរដូវកាលមុន ជាមួយនឹងការស៊ុតបញ្ចូលទី៥គ្រាប់ និងបញ្ជូនបាល់បាន១គ្រាប់៕