(ភ្នំពេញ)៖ នៅសប្ដាហ៍ទីបួនក្នុងខែមិថុនា នាពេលកន្លងទៅនេះក្រុមហ៊ុន Kia Cambodia បានធ្វើការប្រគល់រថយន្ដ The all-new Carnival ជិត១០០គ្រឿង ជូនដល់អតិថិជន រួមជាមួយនិងការកក់ជាច្រើនបន្ដបន្ទាប់ពី អតិថិជនទាំងនៅតាមបណ្ដាខេត្ដ និងរាជធានីភ្នំពេញ។
ពីធីប្រគល់រថយន្តនេះបានធ្វើឡើងនៅShowroom Kia Cambodia ផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីផ្ដល់ជូននូវប្រភេទរថយន្ដគ្រួសារ ដែលទំនើបនិងល្អបំផុតដល់អតិថិជនរបស់ខ្លួន ដែលកំពុងតែគាំទ្រក្រុមហ៊ុន Kia Cambodia ។
សូមបញ្ជាក់ដែរថា ប្រភេទរថយន្ត The all-new carnival សេរីឆ្នាំ ២០២២ អាចប្រើប្រាស់បានពី ៨-១១កៅអី រថយន្តមានបំពាក់ប្រព័ន្ធ ការពារសុវត្ថិភាពជាច្រើន ក្នុងនោះមានដូចជា៖
* ការបញ្ជាបញ្ឆេះដោយប្រើសោបានរយះចម្ងាយ ១០០m
* Camera 360°
* Blind Spot
* Wireless Charger
* អេក្រង់ឌីជីថល ទំហំ 12.3 inch
* Sunroof ចំនួនពីរខាងមុខ ខាងក្រោយ
* ទ្វារអូតូ
* ប្រអប់លេខមួល
* អាចភ្ជាប់ជាមួយ Apple Car play នឹងAndroid Auto ហើយក៏មាន Option ជាច្រើនទៀតផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Kia Cambodia ក៏បាននាំចូលប្រភេទរថយន្តជាច្រើនក្នុងនោះរួមមានប្រភេទរថយន្ត The all-new Sportage, The 2023 Seltos , The all-new Sorento , The 2022 Picanto ជាពិសេសក្រុមហ៊ុននឹងត្រៀមនាំចូលនូវ ម៉ូដែល KIA K3, KIA K5 , KIA Soluto , KIA Sonet, KIA Caren សម្រាប់បំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជាផងដែរ ។
សម្រាប់ព័ត៌មានលម្អិត អំពីរថយន្ត និងប្រូម៉ូសិន សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ៖ ០២៣ ៩៩៩ ៥៥៥/ ០៩៥ ៩៩៩ ១៩១/ ០៩៥ ៩៩៩ ៧៩៩ Facebook Page: Kia Cambodia៕