(ភ្នំពេញ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកិច្ចប្រជុំធំពាក់កណ្តាលឆ្នាំ២០២២ ដែលមានឈ្មោះថា «បន្ថែមល្បឿនឆ្នាំនៃវឌ្ឍនភាព» (Accelerate the Year of Growth) ដើម្បីរំលឹកអំពីផែនការយុទ្ធសាស្រ្ត លទ្ធផលរំពឹងទុក និងការបេ្តជ្ញាចិត្ត របស់ក្រុមហ៊ុនក្នុងការផ្តល់ការការពារ អនាគតហិរញ្ញវត្ថុ ដ៏រឹងមាំជូនប្រជាជនកម្ពុជា ឲ្យបានកាន់តែច្រើនឡើងតាមរយៈទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន។

ការជួបជុំនេះបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះដើម្បីជាការឆ្លុះបញ្ចាំងផងដែរ នូវការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍ ទីប្រឹក្សាធានា រ៉ាប់រងរបស់ខ្លួន ឲ្យក្លាយខ្លួនជាសមាជិកភាពលំដាប់ពិភពលោក MDRT, COT និង TOT សម្រាប់ឆ្នាំ២០២៣ តាមរយៈការបណ្តុះបណ្តាល ការចែករំលែកចំណេះដឹង ការទទួលស្គាល់ កម្មវិធីលើកទឹកចិត្ត និងកម្មវិធីពិសេសៗជាច្រើនទៀត។

លើសពីនេះកម្មវិធីនេះបានរៀបចំឡើងដើម្បីអបអរសាទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម អ្នកស្រី គី រស្មី ដែលជាសមាជិកភាព MDRT និង COT ៤ ឆ្នាំជាប់ៗគ្នា ព្រមទាំង ជាទីប្រឹក្សាធានារ៉ាប់រងដំបូងគេក្នុងឆ្នាំ២០២២ ដែលបានបំពេញគ្រប់លក្ខខណ្ឌជាសមាជិក MDRT ប្រចាំឆ្នាំ២០២៣ ប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ព្រមទាំង អបអរសាទរ ដល់ប្រធានផ្នែកលក់ឆ្នើមមួយរូប លោក សុខ ប៉ុណ្ណារិទ្ធ ដែលបានបង្កើតសមាជិកភាព COT ២ ឆ្នាំជាប់គ្នាៗ និងសមាជិកភាព MDRT ២០២៣ មួយរូបដំបូងគេនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។

បន្ថែមពីនេះក៏មានការចូលរួមចែករំលែកពីវាគ្មិនកិតិ្តយសលោក នូ តាត ទីប្រឹក្សាធានារ៉ាប់រងឆ្នើម ប្រចាំក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា សាខាសៀមរាប ដែលមាន បទពិសោធន៍នៅក្នុងវិស័យធានារ៉ាប់រងជាង ៧ឆ្នាំ ហើយធ្លាប់បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសចែករំលែក នៅកម្មវិធីប្រជុំដែលជាជំនួបនៃសមាជិក MDRT របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅប្រទេស មីយ៉ាន់ម៉ាផងដែរ ហើយលោកក៏ជាសមាជិកភាព MDRT ៥ឆ្នាំជាប់ៗគ្នាទៀតផងដែរ។

សម្រាប់ព័ត៌មានពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖ www.manulife.com.kh/km/products.html

ដើម្បីក្លាយជាទីប្រឹក្សា ធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖ https://www.manulife.com.kh/km/careers-with-us/insurance-advisor.html