(ភ្នំពេញ)៖ MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេស ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១១ ហើយយីហោនេះ ទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ រហូតមកដល់ពេលនេះ ជាមួយរថយន្ត MG ប្រហែល២០០០គ្រឿង ត្រូវបានលក់ចេញ និងទទួលបានការកក់ជាបន្តបន្ទាប់ប្រមាណជាង៤០០គ្រឿងទៀត។

MG ទទួលបានកំណើន និងប្រជាប្រិយភាពយ៉ាងឆាប់រហ័ស នៅលើទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជា ហើយបានធ្វើឲ្យប្រជាជនកម្ពុជា ទទួលស្គាល់ម៉ាក MG ថាជារថយន្តទំនើបទាន់សម័យ ដែលមានគុណភាពល្អ និងតម្លៃសមរម្យ។

នាពេលថ្មីៗនេះ ក្រុមហ៊ុន MG បានប្រកាសបើកដំណើរការជាផ្លូវការ នូវអគារតាំងបង្ហាញថ្មី ដែលមានទីតាំងធំជាងមុន និងមានស្តង់ដារនៃការតាំងបង្ហាញរថយន្ត ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២០៧ មហាវិថីសហពន្ធរូស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អគារតាំងបង្ហាញរថយន្ត MG ថ្មីនេះ នឹងនាំមកជូននូវគំរូស្តង់ដាររថយន្តម៉ាកល្បីរបស់ចក្រភពអង់គ្លេសឱ្យកាន់តែទាក់ទាញដល់អតិថិជនកាន់តែច្រើនទៀតក្នុងប្រទេសកម្ពុជា។ តំណាងឲ្យការវិនិយោគនេះ MG នឹងធានាថា អតិថិជនទទួលបានសេវាកម្មទិញ និងទទួលរថយន្តកាន់តែល្អបំផុត ស្របតាមជំហរនិងដំណើរការស្តង់ដាររបស់ MG ដើម្បីផ្តល់នូវការពេញចិត្តដល់អតិថិជន។

MG ក៏មានកន្លែងពិសេសមួយ ក្នុងការអបអរសាទររថយន្តថ្មីរបស់អតិថិជនគឺ «TF Motors Lounge» ដែលជាបន្ទប់មួយដ៏ផាសុកភាព សម្រាប់អតិថិជនទទួលរថយន្តថ្មី និងថតរូបដ៏ស្រស់ស្អាត ដើម្បីទុកជាអនុស្សាវរីយ៍ល្អៗ ក្នុងការទទួលរថយន្តថ្មី ជាមួយក្រុមគ្រួសារពួកគាត់។

អ្នកទិញអាចជ្រើសរើស នូវជម្រើសជាច្រើនពីគ្រប់ម៉ូឌែលរថយន្តដ៏គួរឲ្យចាប់អារម្មណ៍របស់ MG ដែលមានបំពាក់យ៉ាងពិសេសនូវមុខងារប្រើប្រាស់ទំនើបៗនិង តម្លៃដ៏សមរម្យ។ ទាំងនេះ រួមមានរថយន្ត MG GT ស៊េរីថ្មីឆ្នាំ២០២២ ដែលត្រូវបានរចនាឡើង ដើម្បីដាក់បញ្ចូលស្ទីលបែបស្ព័រយ៉ាងប្រណិត ទៅជារថយន្តប្រភេទស៊ីឌាននេះ។

ជាមួយគ្នានេះដែរ អគារតាំងបង្ហាញថ្មីនេះ ក៏មានម៉ូឌែលដែលលក់ដាច់ខ្លាំងដូចជា MG ZS, MG HS Trophy, MG 6 និង MG RX8 ផងដែរ។ គ្រប់ម៉ូតទាំងអស់សុទ្ធតែមានតម្លៃសមរម្យ និងមានការធានា រយៈពេល៣ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ។ តម្លៃរបស់រថយន្ត MG ចាប់ផ្តើមពី៣១,០០០ដុល្លារ នៃប្រភេទ crossover រហូតដល់ប្រភេទ SUV ខ្នាតធំដ៏ប្រណិតដែលមានតម្លៃប្រមាណ៥៨,០០០ដុល្លារ។

រថយន្ត MG ផ្តល់នូវជម្រើសជាច្រើន និងល្អប្រសើរពីរថយន្តប្រភេទស៊ីឌាន ដល់រថយន្ត SUV ខ្នាតធំ ដែលលោកអ្នកអាចជ្រើសរើសម៉ូដែលរថយន្ត ដែលសាកសមនឹងអ្វីដែលជាតម្រូវការរបស់អ្នក ដូចជាការប្រើប្រាស់ផ្ទាល់ខ្លួន និងលក្ខណៈគ្រួសារ។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានថ្លែងថា «យើងកំពុងសម្លឹងមើលការរីកចម្រើន ដោយការសាកសួរខ្លួនយើងជារៀងរាល់ថ្ងៃ ដើម្បីបង្កើនប្រសិទ្ធភាពធនធានរបស់យើង និងផ្តល់នូវបទពិសោធន៍ល្អបំផុត តាមដែលអាចធ្វើទៅបានសម្រាប់អតិថិជនទាំងអស់ ចាប់តាំងពីពេលដែលអ្នកឈានជើងចូលអគារតាំងបង្ហាញរបស់ MG រហូតដល់ក្លាយទៅជាសមាជិកគ្រួសារ MG ដ៏រីករាយ និងរឹងមាំ»