(កណ្តាល)៖ ក្រោយពីធ្វើដំណើរឆ្ពោះទៅតាមបណ្តាខេត្តជាច្រើនអស់រយៈពេលជាង ៣ខែកន្លងមក ពេលនេះព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្រុងតាខ្មៅ ផ្តល់ជូននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដោយមានវត្តមានកំពូលកីឡាករខ្លាំងៗជាច្រើនរូបចូលរួម។

ក្នុងនោះ កីឡាករ ផល សោភ័ណ្ឌ នឹងត្រូវប៉ះជាមួយ កីឡាករ ម៉ន ព្រហ្មម៉ាញ ចំណែកឯ កីឡាករ ឡុង បេនលឿន នឹងត្រូវប៉ះជាមួយ កីឡាករ សោម វិឆ្ឆ័យ។ គូខ្លាំងៗទាំង២នេះដែរ កំពុងទទួលបានការគាំទ្រពីអ្នកទស្សនាទូទាំងប្រទេស ហើយពួកគេនឹងធ្វើឲ្យកក្រើកក្រុងតាខ្មៅនៅយប់ថ្ងៃសោរ៍ ទី១៦ ខែកក្កដា ចាប់ពីម៉ោង ៦ ល្ងាចតទៅ។

តើកីឡាករជើងខ្លាំងរូបណានឹងមានឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅភ្នំពេញក្នុងយប់ថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ២០២២?

ចូលរួមទស្សនាដោយសេរី និងរង់ចាំអ៊ុតមើលថា តើកីឡាកររូបណាដែលនឹងធ្វើដំណើរទៅវគ្គផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមខ្សែក្រវាត់ពិភពលោក IPCC គុនខ្មែរដំបូងគេ ព្រមទាំងឈ្នះទឹកប្រាក់សុទ្ធ ៤៨ លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ។

សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia