(បាសេឡូណា)៖ ខ្សែប្រយុទ្ធលំដាប់អន្តរជាតិបារាំង កីឡាករ Ousmane Dembele បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ដែលមានរយៈពេល២ឆ្នាំ ជាមួយនឹងក្លិប Barcelona ដែលលេងនៅលីគ LaLiga បន្ទាប់ពីកិច្ចសន្យាចាស់របស់លោក បានផុតកំណត់កាលពីចុងខែមិថុនាកន្លងទៅនេះ, នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។

កីឡាករវ័យ២៤ឆ្នាំរូបនេះ បានបន្តការលេងរបស់ខ្លួន ជាមួយក្លិប Barcelona រហូតដល់ឆ្នាំ២០២៤, ដោយបានបញ្ចប់ការប្រមើលមើល ពីអនាគតរបស់លោក។

Dembele ត្រូវបានកាត់ចេញ ដោយអ្នកចាត់ការ Xavi Hernandez ចំពេលដែលកិច្ចសន្យារបស់លោក បានជាប់គាំងជាមួយ Barcelona មុនពេលលោកត្រឡប់ ទៅចូលរួមជាមួយក្រុមវិញ កាលពីខែកុម្ភៈ និងបានបញ្ចប់យុទ្ធនាការ ជាមួយនឹងការបង្ហាញខ្លួន៣២ប្រកួត ក្នុងការប្រកួតទាំងអស់។

លោកបានស៊ុតបាល់បញ្ចូលទី១គ្រាប់ និងជួយឲ្យរកបាន១៣គ្រាប់ ក្នុងលីគ ខណៈ Barcelona បានបញ្ចប់ក្នុងនាមក្រុមជើងឯករង នៅលីគ LaLiga កាលពីរដូវកាលមុន។

Dembele បានចូលរួមជាមួយ Barcelona ក្រោយចេញពីក្លិប Borussia Dortmund កាលពីឆ្នាំ២០១៧ និងបានបង្ហាញខ្លួន១៥០ប្រកួត សម្រាប់ក្លិប, ស៊ុតបញ្ចូលទី៣២គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន៣៤គ្រាប់។ លោកបានឈ្នះពានរង្វាន់លីគចំនួន២ និងពានរង្វាន់ Spanish Cups ចំនួន២ អំឡុងពេលលេងរយៈពេល៥ឆ្នាំ៕