(ភ្នំពេញ)៖ ក្រុមហ៊ុនទេសចរណ៍ វី1 ត្រាវែល (ខេមបូឌា) (V1 Travel Cambodia) បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ដែលស្ថិតនៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយនេះ នឹងនាំក្ដីស្រមៃរបស់លោកអ្នក ឱ្យក្លាយជាការពិត ក្នុងការធ្វើដំណើរកំសាន្ដដ៏រីករាយជុំវិញពិភពលោក ជាមួយកញ្ចប់សេវាកម្មដ៏ល្អឥតខ្ចោះ និងមានតម្លៃសមរម្យ។

ដំណើរកំសាន្ដដ៏រីករាយនៅជុំវិញពិភពលោក មិនថាជាលក្ខណៈគ្រួសារ ក្រុមការងារ ដៃគូ ពិសេសស្វាមីភរិយាទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីៗ ក្រុមហ៊ុនទេសចរណ៍ វី1 ត្រាវែល នឹងបំពេញក្ដីប្រាថ្នារបស់លោកអ្នក ទៅកាន់កន្លែងដ៏ស្រស់ស្អាតជាក្ដីស្រមៃរបស់លោកអ្នក មិនឱ្យខនបំណងនោះឡើយ ដោយមិនចំណាយថវិកាច្រើន ដល់គោលដៅ និងចំរដូវកាល។

តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន ទេសចរណ៍ វី1 ត្រាវែល ខេមបូឌា បានឱ្យដឹងថា តាមបទពិសោធន៍របស់ក្រុមហ៊ុនយើងកន្លងមកនេះ ដែលបានបើកទទួលអតិថិជន ឃើញថាទទួលបានការឆ្លើយតបជាទីគាប់ចិត្ដ ជាមួយសេវាកម្មយើងផ្ដល់ជូនគាត់ តាំងពីចាប់ផ្ដើមទទួលកញ្ចប់សេវាកម្មយើង រហូតដល់ពេលដំណើរកំសាន្ដ និងត្រលប់មកពីដំណើរកំសាន្ដវិញ។

លោកបន្ដថា «ក្រុមហ៊ុនរបស់យើង បានបង្កលក្ខណៈងាយស្រួល ទំនុកចិត្ដខ្ពស់ តម្លៃសមរម្យ និងសេវាកម្មទាន់ចិត្ដប្រកបដោយភាពកក់ក្ដៅ ទាំងដំណើរកំសាន្ដនៅក្នុង និងក្រៅប្រទេស»

លោកបន្ដថា ដោយសារមនុស្សគ្រប់រូបតែងតែមានក្ដីស្រមៃ ចង់ដើរកំសាន្ដទៅកាន់ពិភពលោកដ៏ស្រស់ស្អាត ពិសេសទៅកាន់ប្រទេសល្បីៗ ដូច្នេះក្រុមហ៊ុនយើង តែងតែជូនពួកគាត់ទៅដល់ទីកន្លែងដែលអតិថិជនប៉ងប្រាថ្នា ផ្ដល់ភាពងាយស្រួលដល់ពួកគាត់ និងមានកម្មវិធីពិសេសជាច្រើនទៀត ដែលយើងតែតែធ្វើជូនអតិថិជនផងដែរ។

ដូចនេះ ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ទៅកាន់ពិភពដ៏ស្រស់ស្អាតគ្រប់ទីកន្លែងនៅលើពិភពលោក កុំឱ្យខកខាន សូមអញ្ជើញកក់កញ្ចប់សេវាកម្មនៅក្រុមហ៊ុនរបស់យើង មានការផ្ដល់ជូនជុំវិញពិភពលោក ហើយមានការរៀបចំដំណើរកម្សាន្ដក្នុង និងក្រៅប្រទេស ,ទិដ្ឋាការ ប៉ាស្ទ័រ និងធានារ៉ាប់រង កក់បន្ទប់សណ្ឋាគារជាដើម។

ដើម្បីទទួលបានព័ត៌មានលម្អិតសូមអញ្ជើញទៅកាន់អាសយដ្ឋាន៖ ផ្ទះលេខ០៥ &០៦ ផ្លូវសំរោងអណ្ដែត ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 012 666 182 / 010 666 173៕