(អ៉ីស្តង់ប៊ូល)៖ កីឡាករលេងក្នុងតំណែងបម្រើ Mesut Ozil បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ១ឆ្នាំលេងឲ្យក្លិបថ្មី Istanbul Basaksehir បន្ទាប់ពីបញ្ចប់កិច្ចសន្យានៅសល់ ២ឆ្នាំទៀតជាមួយក្លិបរួមលីគ Fenerbahce កាលពីថ្ងៃពុធរួចមក។

Basaksehir ដែលលេងនៅ Turkish Super Lig បានបញ្ជាក់ថា កីឡាករនាំលេងវ័យ ៣៣ឆ្នាំខាងលើនេះ បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំលេងឲ្យក្លិបជាមួយនឹងជម្រើសអាចបន្តកិច្ចសន្យាបាន ១២ខែទៀតដែរ ក្រោយពេល Ozil ពុំត្រូវបានដាក់ឲ្យចូលលេងក្នុងប្រកួតណាមួយឡើយកាលពីខែមីនា ឆ្នាំ២០២២ ពីក្នុងដែលរូបគេចំណាយពេលតាំងពីយុវជនមកម្ល៉េះជាមួយ Fenerbahce។

សមាជិកឈ្នះពាន World Cup 2014 នៅប្រទេសប្រេស៊ីលជាមួយក្រុមអាល្លឺម៉ង់នោះបានថ្លែងប្រាប់ BBC ថា «ក្នុងឆាកជីវិតរបស់យើងម្នាក់ៗមានរឿងកើតឡើងដោយមិនប្រាកដប្រជាជាច្រើន។ តែយ៉ាងណាពួកយើងតែងតែមានគម្រោងការ និងប្រាថ្នាទទួលបានជោគជ័យដូចៗគ្នា គ្រាដែលរូបខ្ញុំចង់ទទួលបានជោគជ័យបន្ថែមតាមដែលអាចធ្វើទៅបានជាមួយក្លិបដែលក្នុងទីក្រុងតែមួយជាមួយ Fenerbahce»

សូមរំលឹកផងថា អតីតខ្សែបម្រើសំខាន់ក្នុងក្លិប Real Madrid, Ozil ចូលលេងបានតែ ៣៧ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ១ឆ្នាំកន្លះជាមួយ Fenerbahce ក្រោមកិច្ចសន្យា ៤ឆ្នាំរបស់គេ ក្រោយពេលចាកចេញពីក្លិបកាំភ្លើងធំ Arsenal នាខែមករា ឆ្នាំ២០២១ នៅមុនពេលកិច្ចសន្យាចាញ់នៅទឹកដី Emirates សល់ ៦ខែទៀត៕