(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៥ កក្កដា រហូតដល់ ថ្ងៃទី១៥ តុលា ឆ្នាំ២០២២ អតិថិជនដែលជាវទំនិញនៅផ្សារទំនើប ជីប ម៉ុង នឹងទទួលបានប្រាក់ត្រឡប់មកវិញ ១០% ភ្លាមៗចូលគណនីធនាគារ ជីប ម៉ុង របស់ពួកគេ ក្រោយពេលស្គែនទូទាត់ KHQR របស់ធនាគារ ជីប ម៉ុង។

ការផ្ដល់ជូននេះ គឺអនុវត្តសម្រាប់តែអតិថិជនដែលប្រើប្រាស់ Chip Mong Bank App តែប៉ុណ្ណោះ ហើយចំពោះទឹកប្រាក់ដែលផ្ដល់ជូន គឺនឹងត្រូវបានបញ្ចូលត្រឡប់ទៅវិញភ្លាមៗទៅក្នុងគណនីធនាគារ ជីប ម៉ុង របស់ពួកគេក្រោយការស្គែនទូទាត់។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រូម៉ូសិននេះអនុវត្តសម្រាប់តែហាងទាំង៩ ដែលត្រូវបានជ្រើសរើសនៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល តែប៉ុណ្ណោះ ដែលហាងទាំងនោះមានដូចជា NEO GAME OASIS Sensok, Doozii, babymoov, Ltd, WAVERA, ESP, E.S.P.A.D.A, XTEP និង balabala៕