(អឺរ៉ុប)៖ នាយកប្រតិបត្តិក្លិប Sassuolo បានបង្ហាញថា ក្លិបញញួរធំ West Ham United បានដាក់សំណើតម្លៃប្រមាណ ៣៣.៨លានផោន ខណៈក្លិបបារាំង PSG បានផ្តល់ជូន ២៩លានផោន ក្នុងការចរចាផ្ទេរយកខ្សែប្រយុទ្ធ Gianluca Scamacca ដែលកំពុងឡើងជើងនៅលីគអ៉ីតាលី Serie A។

ដូចគ្នានោះដែរ Everton ដែលកំពុងដឹកនាំដោយលោក David Moyes បច្ចុប្បន្នត្រូវបានបង្ហាញថា បានផ្តល់សំណើលើស PSG គ្រាដែល Sassuolo មានការចង់បានតម្លៃផ្ទេរជាង ៤៣លានផោន ចំពោះខ្សែប្រយុទ្ធ Gianluca Scamacca ហើយក្រៅពីនេះ ក្លិបញញួរធំក៏នៅតែមានការតាមប្រម៉ាញ់នាំយក Armando Broja របស់ក្លិប Chelsea ផងដែរ។

គួររំលឹកផងថា បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Gianluca Scamacca បានបង្ហាញខ្លួន ៣៦លើក និងរកបាន ១៦គ្រាប់ក្នុងរដូវកាល២០២១-២២ ក្នុងនាមជាកីឡាករម្នាក់ដែលបានផ្ទេរក្នុងលក្ខខណ្ឌខ្វីជើងទៅកាន់ក្លិបជាច្រើនមាន Cremonese, PEC Zwolle, Ascoli និងក្លិប Genoa ហើយកំពុងលេងបាន ៧ប្រកួតជាមួយជម្រើសជាតិអាសូរីអ៉ីតាលីដែរ៕