(អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Beyounce បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនៅសុខៗមិនដឹងគិតអី ស្រាប់តែសម្រេចប្រើប្រាស់ជាផ្លូវការ នូវបណ្តាញសង្គមវីដេអូដ៏កំពុងពេញនិយម គឺ TikTok។ អ្វីដែលគេចាប់អារម្មណ៍ត្រឹមតែមួយម៉ោងដំបូងប៉ុណ្ណោះ TikTok របស់នាងមានអ្នក Follower រហូតដល់ជាង ៣.៤លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

បង្កើតឡើងដំបូង Beyounce បានបង្ហោះ TikTok ដំបូងរបស់នាង ដែលរួមបញ្ចូលទាំងការបង្ហាញខ្លួន Cardi B ផងដែរ។ តារា ចម្រៀង វ័យ ៤០ឆ្នាំ រូប នេះ បាន ចែក រំលែក វីដេអូ ដែល អ្នក គាំទ្រ របស់នាងបានរាំ និង ច្រៀង តាម បទថ្មីរបស់នាងចំណងជើងថា «Break My Soul»។ នៅក្នុងឃ្លីបនេះទៀតសោត ក៏មាន តារា រ៉េប អាមេរិក Cardi B ផងដែរ។

តារាចម្រៀងរូបនេះ ប្រមូលបានអ្នកតាមដានច្រើនជាង ៣.៤ លាននាក់ក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងប៉ុណ្ណោះ នៃការចូលប្រើប្រាស់ TikTok។ Beyonce បាន សរសេរ សារនៅលើវីដេអូនោះថា «ឃើញអ្នកទាំងអស់គ្នា បញ្ចេញក្បាច់រាំធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់! អរគុណច្រើនសម្រាប់ការស្រឡាញ់ និងគាំទ្របទ BREAK MY SOUL»