(ភ្នំពេញ)៖ ឥឡូវនេះ លោកអ្នកមានជម្រើសកាន់តែច្រើន ក្នុងការទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង។ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលកំពុងរីកលូតលាស់យ៉ាងខ្លាំងក្នុងវិស័យលក់រាយនៅកម្ពុជា បានដំណើរការកម្មវិធីទូរស័ព្ទថ្មីសន្លាងគឺ Chip Mong Retail | Shop Online ដែលអាចឱ្យលោកអ្នកទិញទំនិញបានគ្រប់ប្រភេទក្នុងផ្សារទំនើប ជីប ម៉ុង ដោយប្រើទូរស័ព្ទដៃលោកអ្នក។

ដូចមកទិញនៅផ្សារទំនើប ជីប ម៉ុង ផ្ទាល់ដែរ! អតិថិជនគ្រប់រូប ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចចូលទៅកម្មវិធីទូរស័ព្ទថ្មីនេះ រួចស្វែងរកទំនិញជាច្រើនប្រភេទ និងមានគុណភាពខ្ពស់ ដូចជាគ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ប្រចាំថ្ងៃ ភេសជ្ជៈ រួមទាំងផលិតផលស្រស់ៗ ដូចជា ត្រី សាច់ ផ្លែឈើ បន្លែស្រស់ៗ និងផលិតផលជាច្រើនទៀត។ អ្វីដែលពិសេសបំផុត រាល់ទំនិញទាំងអស់ នឹងដឹកទៅដល់គេហដ្ឋានរបស់លោកអ្នកផ្ទាល់តែម្ដង។

កាន់តែពិសេស លោកអ្នកក៏អាចរីករាយជាមួយប្រូម៉ូសិនដ៏សម្បូរបែប ដូចជាកម្មវិធីបញ្ចុះតម្លៃជារៀងរាល់ចុងសប្ដាហ៍ ដែលផ្ដល់ជូនដោយផ្សារទំនើប ជីប ម៉ុង។

កម្មវិធីទូរស័ព្ទថ្មីនេះក៏បានផ្ដល់ភាពងាយស្រួលដល់សមាជិកផ្សារទំនើប ជីប ម៉ុង (Loyalty Member) ដោយគ្រាន់តែទិញទំនិញចាប់ពី ១០ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបាន ១ពិន្ទុ។ សន្សំបាន ១០០ពិន្ទុ លោកអ្នកអាចប្ដូរបាន៧ដុល្លារភ្លាមៗ ពីផ្សារទំនើប ជីប ម៉ុង។

ពិតជាអស្ចារ្យមែន! ទាញយកកម្មវិធី Chip Mong Retail | Shop Online ឥឡូវនេះ៖ iOS & Android: https://qrco.de/bc8Y9A ។ ទស្សនាវីដេអូ ដើម្បីដឹងពីរបៀបប្រើប្រាស់កម្មវិធី Chip Mong Retail | Shop Online៖ https://fb.watch/egB6_wyhZB/

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

* Facebook: https://www.facebook.com/ChipMongSupermarket/
* Telegram: https://t.me/chipmongsupermarket