(ភ្នំពេញ)៖ «ដើម្បីអ្នកមានស្នាដៃ» នឹងក្លាយជាពាក្យថ្មីសម្រាប់សម្គាល់ផលិតផលស្រាបៀរ កម្ពុជា ដែលសំដៅដល់ការអបអរសាទរ គាំទ្រ និងឲ្យតម្លៃរាល់ស្នាដៃទាំងឡាយណាដែលបុគ្គលគ្រប់រូបសម្រេចបាន។ នេះគឺជាអត្ថន័យដែលមានបង្ហាញនៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ កម្ពុជាចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា។

នៅពីក្រោយភាពជោគជ័យរបស់យើងគ្រប់គ្នា តែងមានឧបសគ្គជាច្រើនរាប់មិនអស់ ក៏ប៉ុន្តែអ្នកត្រូវតែកំណត់គោលដៅឱ្យបានច្បាស់ តាំងចិត្តឱ្យបានខ្ពស់ និងត្រៀមខ្លួនជាស្រេចក្នុងការបញ្ចេញកម្លាំងឆ្ពោះទៅមុខជានិច្ច ដើម្បីបង្កើតស្នាដៃថ្មីសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ទោះបីស្នាដៃនោះធំឬតូចក្តី ឬស្នាដៃនោះត្រូវបានបង្កើតឡើងដោយនរណាក៏ដោយ មិនថាបុគ្គលនោះជាតារាចម្រៀងល្បី កីឡាករឆ្នើម ធុរកិច្ចជនជោគជ័យ ឬបុគ្គលសាមញ្ញធម្មតានោះទេ ស្រាបៀរ កម្ពុជានឹងនៅក្បែរចាំអបអរសាទររាល់ភាពក្លាហាន និងសមិទ្ធផលដែលពួកគាត់សម្រេចបានគ្រប់ពេលវេលា។

នេះគឺដោយសារបុគ្គលគ្រប់រូប សុទ្ធតែមានសមត្ថភាពក្នុងការបង្កើតស្នាដៃថ្មី ហើយជាស្នាដៃដែលមានគុណភាពខ្ពស់ផ្តល់នូវមោទកភាពជូនខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយស្រាបៀរ កម្ពុជានឹងនៅក្បែរដើរតួជាអ្នកជំរុញបុគ្គលគ្រប់រូបឱ្យខិតខំតស៊ូ និងចូលរួមអបអរសាទរពួកគាត់នៅពេលដែលពួកគាត់ធ្វើបានសម្រេច។

ស្រាបៀរ កម្ពុជាក៏បានក្លាយជាគំរូបង្ហាញថាគ្រប់គ្នាគឺមានសមត្ថភាពគ្រប់គ្រាន់ និងពេញលេញក្នុងការបង្កើតស្នាដៃថ្មី។ ជាក់ស្តែង ស្រាបៀរ កម្ពុជា ផ្ទាល់គឺត្រូវបានបង្កើតឡើងដោយដៃកូនខ្មែរ ហើយផលិតឡើងជាមួយនឹងគុណភាពកម្រិតពិភពលោក និងមានការគាំទ្រខ្លាំងនៅក្នុងទីផ្សារ។

ចូលរួមបង្កើតស្នាដៃរួមគ្នា និងអបអរសាទរជាមួយស្រាបៀរ កម្ពុជាទាំងអស់គ្នា។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ។ ពិសាដោយការទទួលខុសត្រូវ៕