(ភ្នំពេញ)៖ ផ្សារ ហ្វេន ប៊ី (Fandbee) ដ៏ល្បីឈ្មោះនៅម៉ាឡេស៊ី បានបើកដំណើរការសាខាមួយទៀត នៅចំកណ្តាលរាជធានីភ្នំពេញ ដើម្បីបម្រើតម្រូវការដល់អតិថិជន។

ពិធីសម្ពោធសាខាទី២នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដែលមានទីតាំងនៅ អាគារលេខ 215, ផ្លូវលេខ 155 ភូមិ1 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភេទសាច់ដែលដាក់លក់នៅ Fandbee ត្រូវបានាំចូលពីសហរដ្ឋអាមេរិក អូស្ត្រាលី ញូហ្សេលឡែន ប្រេស៊ីល និងឥណ្ឌា ដែលមានស្តង់ដារអន្តរជាតិ គុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត។

ដោយមានការប្រកួតប្រជែងជាខ្លាំងក្នុងវិស័យផ្សារម៉ាត អ្នកប្រើប្រាស់ទាំងអស់ ក៏កាន់តែទទួលបាននូវអត្ថប្រយោជន៏ជាច្រើនផងដែរ ដែលនេះជាចំណុចទាក់ទាញខុសប្លែក ពីផ្សារគេដទៃទៀត។ ផ្សារ ហ្វេន ប៊ី មានសាច់គ្រប់ប្រភេទ ប្រេងអូលីវ ឈីស ប៊ឺ ទឹកដោះគោ ទឹកផ្លែឈើ បន្លែកក និងទំនិញជាច្រើនមុខ ដែលមានគុណភាពស្តង់ដារអន្តរជាតិ និងមានចក្ខុវិស័យផ្នែកចំណីអាហារ ដែលអតិថិជនគួរតែសាក។

ជាផ្នែកសំខាន់នាពេលអនាគត ផ្សារ ហ្វេន ប៊ី មានចក្ខុវិស័យបើកឱ្យមានការលក់សម្រាប់ម្ចាស់អាជីវកម្ម ដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន ជាដើម ដែលនៅជិតងាយស្រួលដឹកជញ្ជូន បានឆាប់រហ័សក្នុងការប្រកបអាជីវកម្មរបស់លោកអ្នក និងទទួលបានតម្លៃបោះដុំ ដែលដូចទៅនឹងតម្លៃរបស់ក្រុមហ៊ុន លី ហ្វូដ ដែរ។

ឧកញ៉ា ច័ន្ទ តារា នាយកប្រតិបត្តិ ផ្សារ ហ្វេន ប៊ី បានមានប្រសាសន៍ថា «តាមទស្សនៈរបស់ខ្ញុំ អនាគតនៃទីផ្សារម៉ាត នៅកម្ពុជានឹងភ្លឺស្វាង រីកដុះដាលក្នុងរយះពេល៣ ទៅ៥ឆ្នាំខាងមុខ»

ផ្សារ ហ្វេន ប៊ី គឺជាផ្សារដែលបង្កើតឡើងដោយ ក្រុមហ៊ុន Lee’s Food ដែលជាក្រុមហ៊ុនមានសក្តានុពលមួយ ក្នុងវិស័យម្ហូបអាហារជាច្រើនទសវត្សរ៍មកហើយ និងជាអ្នកនាំចូលឈានមុខ ក្នុងវិស័យម្ហូបអាហារតាំងពីឆ្នាំ ១៩៦២ និងបានឈរជើងនៅក្នុងប្រទេសម៉ាឡេស៊ី វៀតណាម និងកម្ពុជា។

គួសបញ្ជាក់ផងដែរថា ផ្សារ ហ្វេនប៊ី បានបើកដំណើរការទីតាំងដំបូងរួចមកហើយ នៅអាគារលេខ A03 , The Park Development, ផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធន (បឹងស្នោរ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យើងក៏មានគម្រោងបើកសាខាបន្តបន្ទាប់ទៀតឆាប់ៗនេះ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកលេខ 017 888 231 ឬក៏តាមដានក្នុង Facebook ផ្លូវការ https://m.facebook.com/FandbeeKH/ ផ្ទាល់ក៏បានដែរ។
កុំភ្លេចណាជួបគ្នានៅ Fandbee!!! ៕