(អឺរ៉ុប)៖ ខ្សែការពារ Oleksandr Zenchenko កំពុងត្រូវបានគេរំពឹងថា អាចផ្លាស់ប្តូរទៅកាន់ក្លិបកាំភ្លើងធំ Arsenal ពីក្លិប Manchester City ដែលអាចស្ថិតក្នុងតម្លៃប្រមាណ ៣៥លានផោន លេងក្នុងលីគអង់គ្លេស Premier League។ នេះបើតាមប្រភពពី Dailymail ឲ្យដឹងនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

ដោយការផ្ទេរនេះកីឡាករ Oleksandr Zenchenko វ័យ ២៥ឆ្នាំ បានដាក់ក្តីសង្ឃឹមថានឹងអាចបានលេងច្រើនជាងមុន បន្ទាប់ពីរដូវកាលមុនរូបគេបង្ហាញខ្លួនបានត្រឹម ១៥ប្រកួតប៉ុណ្ណោះ ខណៈលោក Mikel Arteta ចង់បានសមាជិកបន្ថែម ដើម្បីភាពប្រែប្រួលក្នុងក្រុម ដ្បិតអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាកាលដែលគ្រូបង្វឹក Arsenal រូបនេះ នៅធ្វើជាជំនួយការក្លិប Man City។

គួររំលឹកផងថា បុរសសញ្ជាតិអ៊ុយក្រែន Oleksandr Zenchenko បានផ្ទេរកាន់ទៅ City កាលឆ្នាំ២០១៦ ហើយគិតមកដល់ពេលនេះរូបគេលេងបាន ១២៨ប្រកួត និងរកបានត្រឹម ២គ្រាប់ប៉ុណ្ណោះ ក្នុងរយៈពេល ៦រដូវកាលមកនេះ ខណៈក្លិបកំពុងពិភាក្សាគ្នាចំពោះកិច្ចព្រមព្រៀងដែលអាចបង្ហាញនៅប៉ុន្មានថ្ងៃខាងមុខនេះ៕