(ឡុងដ៍)៖ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសផ្នែកនារី អ្នកស្រី Sarina Wiegman ត្រូវបានគេរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយនឹងខកខានដឹកនាំការប្រកួតជម្រុះក្នុងពូល លីគ Women's European Championship នាសប្តាហ៍នេះ ដែលត្រូវប៉ះនឹងក្រុមអ័រឡង់ខាងជើង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នេះ។

ជំនួយការគ្រូបង្វឹក លោក Arjan Veurink នឹងទទួលបន្ទុកដឹកនាំក្រុម នៅក្នុងពេលអវត្តមានរបស់អ្នកស្រី Wiegman។

អង់គ្លេស កំពុងឈរនៅកំពូលតារាងពូល A ដោយមាន ៦ពិន្ទុ បន្ទាប់ពីយកឈ្នះ ១-០ លើក្រុមអូទ្រីស និងបានបំបាក់៨-០ លើក្រុមន័រវេស៕